OPPO បង្កើន​ការ​ចំណាយ​ទ្វេ​ដង​​ ដើម្បី​​ដេញ​ជើង​លើ​ការ​ផលិត​ទូរសព្ទ 5G

  • 2018-12-28 04:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន OPPO បាន​ប្រកាស​ពី​ផែនការ​​បង្កើន​ការ​ចំណាយ​លើស​មុន​ ២ ដង​លើ​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍ (R&D)​ នៅ​ឆ្នាំ ២០១៩ ជា​មួយ​ទំហំ​ទឹក​ប្រាក់​ ១,១៦ ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង​លើ​ការ​ផលិត​​ឧបករណ៍​សម្រាប់​​ប្រើ​ជា​មួយ​ប្រព័ន្ធ​អ៊ីនធឺណិត​ 5G។

​​ការ​បង្កើន​ការ​ចំណាយ​នេះ​ដែរ​គឺ​ដើម្បី​តាម​ទាន់​គូ​ប្រជែង​​ទាំង​ឡាយ​ ដែល​មាន​ផែនការ​ថា​នឹង​បញ្ចេញ​ស្មាតហ្វូន​ 5G ថ្មី​នៅ​ឆ្នាំ ២០១៩ ​ក្រោយ​ពី​ក្រុមហ៊ុន​ Qualcomm បាន​បង្ហាញ​ពី​ឈីប​​​អាច​ទ្រាំទ្រ​នឹង​សេវា​ 5G កាល​ពី​ពេល​កន្លង​ទៅ។

​​​​​​​​OPPO ជឿជាក់​ថា​ 5G នឹង​ជា​ទំនោរ​​ថ្មី​មួយ​នា​ថ្ងៃ​អនាគត​ ដោយ​សារ​ប្រព័ន្ធ​អ៊ីនធឺណិត​ 5G អាច​ផ្ដល់​នូវ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន លឿន​ជាង​សេវា​ 4G រហូត​ដល់ ២០ ដង​ឯណោះ។ សេវា​ 4G នា​ពេល​បច្ចុប្បន្ន​អាច​ផ្ដល់​ល្បឿន​ខ្ពស់​បំផុត ១ Gbps ​ចំណែក​ 5G អាច​​ផ្ដល់​ល្បឿន​លឿន​បំផុត​ដល់ ២០ Gbps៕​​​

ចុចអាន៖

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ សុខហេង