ទស្សនារឿងខ្លីសម្តែងដោយ កញ្ញា មាន សូនីតា ឡើងកម្សត់ តែបញ្ចប់ដោយក្តីសង្ឃឺម

  • 2018-12-30 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្លីចំណងជើង «សរសៃក្រហម» សម្ដែងផ្ទាល់ដោយតារាសម្ដែងស្រស់ស្អាតរាជនីក្រមា មាន សូនីតា នឹងធ្វើឱ្យប្រិយមិត្តមើលឃើញពីជ្រុងមួយនៃសង្គម បញ្ហាគ្រួសារតូចមួយ តែបង្កប់ដោយភាពតានតឹង។ វាជារឿងខ្លីមួយ បង្ហាញពីក្តីស្រលាញ់មួយចេញពីកូនស្រី ចំពោះលោក​ឪពុកដែលជាអ្នកមានគុណ។

រូបភាពពីរឿង «សរសៃក្រហម»

ភាពយន្តខ្លីនេះបង្គប់សារអប់រំ សម្រាប់គ្រួសារ ដែលអ្នកគួររក្សាទុកការចងចាំ ក្តីស្រលាញ់ចំពោះគ្រួសារដោយចំណងណាមួយ។ ពេលវេលា និងការកសាងអនុស្សាវរិ៍ ជាមួយមនុស្សដែលអ្នកស្រលាញ់ នឹងមានតម្លៃពិសេសជារៀងរហូត​។ នេះបើតាមអត្ថន័យសាច់រឿង «សរសៃក្រហម»។

អ្វីដែលពិសេសរឿងខ្លីមួយនេះសម្ដែងដោយតារាសម្ដែងដ៏គួរឱ្យស្រលាញ់ មាន សូនីតា តែទាស់ត្រង់ថា កញ្ញាធ្លាប់តែដើរតួមនុស្សម្ញេកម្ញក់គួរឱ្យស្រលាញ់ តែម្តងនេះបែរជាសម្ដែងបែបកម្សត់ គួរឱ្យអាណិតទៅវិញ។ យ៉ាងណាមិញ សាច់រឿងខ្លីមួយនេះ ក៏បញ្ចប់ដោយក្តីសង្ឃឹមមួយ ដែលធ្វើឱ្យស្រីស្អាត មាន សូនីតា ញញឹមបានយ៉ាងស្រស់ឡើងវិញ៕

រូបភាពពីរឿង «សរសៃក្រហម»

ចង់ដឹងថារឿងខ្លី បែបអប់រំសម្ដែងកញ្ញា មាន សូនីតា ល្អមើល ឬយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម