មីង​ក៏​ស្អាត ក្មួយ​ក៏​ស្អាត មើល​សម្រស់​ក្មួយ​ស្រី ចរិយា ពេជ្រ ស្អាត​មិន​ចាញ់​តារា​តែ​ម្ដង!

  • 2018-12-31 03:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចរិយា ពេជ្រ អតីត​ស្រី​ស្អាត​លេខ​២​ក្នុង​កម្មវិធី "កញ្ញា​ឯក​ប្រ៊ីដស្តុន" រាប់​ថា​ជា​ស្រី​ស្អាត​មួយ​រូប​ក្នុង​ជួរ​សិល្បការិនី​ខ្មែរ ដោយ​គ្រាន់​តែ​ចេញ​មុខ រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​នាង ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង មុន​ពេល​នាង​ដក​ខ្លួន​ទៅ​រៀបការ​ជាមួយ​អាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី​កាល​ពី​ឆ្នាំ​មុន។ ឥឡូវ​នេះ ស្រាប់​តែ​លេច​មុខ​ក្មួយ​ស្រី​នាង​ម្នាក់ ស្រស់​ស្អាត​មិន​ចាញ់​តារា​ឡើយ។

នារី​វ័យ​ក្មេង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល​សម្រស់​មួយ​ពី​សប្ដាហ៍​មុន ស្រប​ពេល​ក្រសែ​ភ្នែក​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទាំង​សិល្បករ និង​សាមញ្ញជន បាន​បាញ់​ផ្ដោត​លើ​នាង។ ក្រោយ​មក​ទើប​ដឹង​ថា នារី​ស្រស់​ស្អាត​រូប​នោះ គឺ​ជា​ក្មួយ​ស្រី​បង្កើត​របស់ ចរិយា ពេជ្រ។ តាម​ការ​បញ្ជាក់​របស់​សាច់​ញាតិ​រូប​នេះ ក្មួយ​ស្រី​នាង​មាន​ឈ្មោះ អ៊ន ស្រីលីន មាន​វ័យ ១៨​ឆ្នាំ​ប៉ុណ្ណោះ។

ដោយ​សារ​តែ​ស្ថិត​នៅ​វ័យ​ក្មេង និង​មាន​សម្ផស្ស​ស្រស់​ស្អាត​ផង ស្រី​លីន ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​អ្នក​តំណាង(Brand Embassador) ផលិតផល​ថែ​សម្រស់​ថ្មី​តែ​ម្ដង។

លោក យ៉ែម សំអូន ដែល​​បាន​ដឹកនាំ​ក្រុម​សិល្បករ​របស់​លោក​ប្រមាណ​ជាង ៤០​នាក់ ទៅ​ចូល​រួម​ផងកម្មវិធី​កាល​ពី​ចុង​សប្ដាហ៍​មុន​នោះផង បាន​បញ្ចេញ​ទស្សនៈ​ថា តាម​ខ្សែ​ភ្នែក​របស់​លោក ស្រី​លីន គឺ​ពិត​ជា​ក្មេង​ស្រី ដ៏​ស្រស់​ស្អាត​មែន។ "សំខាន់​មួយ​ទៀត ខ្ញុំ​មិន​ស្មាន​ថា គាត់​គឺ​ជា​ក្មួយ​ស្រី​របស់​តារា​សម្ដែង ចរិយា ពេជ្រ និង​ថែម​ជា Brand Embassdor របស់​យូមិ​នេះទៀត​​សោះ!”។ យ៉ែម សំអូន បន្ថែម។

ចរិយា ពេជ្រ និង​ក្មួយ​ស្រី អ៊ន ស្រីលីន

យោង​ទៅ​លើ​សម្រស់​ដ៏​ស្រស់​សោភា កញ្ញា ស្រីលីន ត្រូវ​បាន​គេ​លើក​មក​និយាយ​ទៀត​ថា បើ​នាង​ប្រាថ្នា​ចូល​សិល្បៈ ពិត​ជា​មិន​មាន​អ្វី​ជា​ឧបសគ្គ​ឡើយ ក្នុង​ដំណើរ​ទៅ​កាន់​ភាព​ល្បី​ល្បាញ​ក្នុង​អាជីព​មួយ។ យ៉ាង​នេះ​ក្ដី ម្ដាយ​របស់ ស្រីលីន បាន​បញ្ជាក់​ថា អ្នក​ស្រី មិន​ដែល​ទទួល​សំណើ ឬ​ការ​សាក​សួរ​ណា​មួយ​ពី​ស្រីលីន ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វិថី​សិល្បៈ​នោះ​ទេ។ "ខ្ញុំ​មិន​ច្បាស់​ទេ ប៉ុន្តែ​គេ​មិន​ដែល​លឺ​និយាយ​អី​ពី​រឿង​នេះ​ផង"។

យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី បញ្ជាក់​ទៀត​ថា មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​សម្រាប់​អ្នក​ស្រី ប្រសិន​បើ​កូន​ស្រី​ស្រស់​ស្អាត ចង់​ចូល​សិល្បៈ​មែន ប៉ុន្តែ​អ្វី​ៗ គឺ​ស្ថិត​លើ​ការ​សម្រេច​ចិត្ត​របស់​កូន​ស្រី​ផ្ទាល់៕

តោះ...មក​មើល​សម្រស់​ស្រី លីន ទាំង​អស់​គ្នា!!!

រូបភាព៖ សហការី

អត្ថបទ៖ ទារិកា