សាសា ប្រឹងហាត់ប្រាណ ឡើងរាងស្វែរស្អាត សូម្បីក្បាលពោះក៏គ្មាន

  • 2019-01-01 04:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សា​សា ហាក់​ស្ងប់ស្ងាត់​ពី​ពិភព​ចម្រៀង តែ​គេ​ឃើញ​ម្ចាស់​បទ "បាត់​ឆ្កែ" បែរ​ជា​​សកម្ម​លើ​រឿង​ហាត់​ប្រាណ​សម្រក​រាង​ឲ្យ​ស្អាត​ទៅ​វិញ។

​ឆ្នាំ​ថ្មី​នេះ ​តារា​ចម្រៀង​ងាក​មក​ពង្រឹង​មុខ​ជំនួញ​វិញ ​ប្រាកដ​ជា​ចង់​បាន​រាង​ស្វែរ​ ស្រឡូន​ជាក់​ជា​មិនខាន ព្រោះ​កន្លង​មក​ ស្រី​ស្អាត​រូប​នេះ ​ត្រូវ​គេ​ប្រទះ​ឃើញ​ធាត់​ខ្លាំង ​ពេល​ចូល​រួម​កម្មវិធី​របស់​អ្នក​សិល្បៈ​ម្ដងៗ​។

គេ​ឃើញ​ កញ្ញា សា​សា​ ព្យាយាម​ហាត់​ប្រាណ​ ដោយ​រូប​រាង​របស់​នាង​នៅ​ពេល​នេះ ​បាន​ប្រែប្រួល​​គ្មាន​ក្បាល​ពោះ ​ហើយ​ស្គម​ជាង​មុន​ទៀត​ផង មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត ​ប្លែក​ យ៉ាង​ខ្លាំង។ មួយ​រយៈ​នេះ ​​មិន​ត្រឹម​តែ​ម្ចាស់​បទ "ផុត​ម៉ោង​១២​" ប្រឹង​ហាត់​ប្រាណ​យក​រាង​នោះ​ទេ មាន​តារា​ស្រី​ជា​ច្រើន​ដូច​ជា ​កញ្ញា ឈិត សុវណ្ណ​បញ្ញា វ៉ាន់ នី​ឡា ​ស៊ូ ស៊ី​រី​កា ជា​ដើម ​ក៏​ប្រឹង​ហាត់​ដើម្បី​សម្រក​ខ្លាញ់ ពង្រាប​ក្បាលពោះ និង​ឲ្យ​ចេញ​រាង​ស្រឡូន​ដែរ៕

អត្ថបទ៖ លឹម សុនា