ក្រោយចេញពីក្រុម ៤ឆ្នាំ ពេលនេះ Kris និង Tao វិលមកក្លាយជាបងប្អូនល្អនឹងគ្នាវិញហើយ
- 2019-01-02 02:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចេញពីក្រុម ៤ឆ្នាំ ពេលនេះ Kris និង Tao វិលមកក្លាយជាបងប្អូនល្អនឹងគ្នាវិញហើយ
ចន្លោះមិនឃើញ
ក្រោយពី Kris, Luhan និង Tao បានចាកចេញពីក្រុមអស់រយៈពេលជាង ៤ឆ្នាំ អ្នកគាំទ្រពិតជាផ្ដោតការតាមដានខ្លាំង ពិសេសចង់ឲ្យមិត្តភាពពីមុនត្រឡប់មកដូចដើមវិញ។ ពេលនេះអ្វីៗដែលគ្រប់គ្នាទន្ទឹងរង់ចាំបានក្លាយជាការពិត ហើយជាពេលវេលាដែលមិនអាចបំភ្លេចបានឡើយ។
សម្រាប់ទំនាក់ទំនងរវាង Kris Wu និង Luhan មានភាពល្អប្រសើរច្រើននៅពេលថ្មីៗនេះ នៅពេលពួកគេបានចូលរួមកម្មវិធីជាច្រើនជាមួយគ្នានាពេលកន្លងមក។ ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺ នៅពេលចូលរួមកម្មវិធីប្រគំតន្ត្រីអបអរឆ្នាំថ្មីនេះ Kris និង Tao បានបង្កភាពភ្ញាក់ផ្អើលថែមមួយកម្រិត ព្រោះ អ្នកទាំង ២បានឱបគ្នាពេញដោយក្ដីស្រឡាញ់ប្រៀបដូចបងប្អូន ពោលគឺដូចអ្វីដែលអ្នកទាំង ២ធ្លាប់ធ្វើកាលពីនៅក្នុងក្រុម EXO ជាមួយគ្នា។
មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីលើគណនី Instagram ក៏ទាំង Kris និង Tao នាំគ្នាចុចតាមដានគ្នា (Follow) គ្នាជាថ្មីដែរ៕