អារម្មណ៍ឡើងហោះហើរពេលឮបទថ្មី “សុបិនលើវេហា” ពីក្រុមតូច ផលិតពិសេសសម្រាប់ EVA Air

  • 2019-01-02 08:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​ក្រុម SmallWorldSmallBand​ ជាមួយ​ PEACE CHONG មាន​ចំណង​ជើង “សុបិន​លើ​វេហា” ដែល​ត្រូវ​បាន​និពន្ធ​ឡើង​ជា​ពិសេស​សម្រាប់​ព្រឹត្តិការណ៍​របស់​អាកាសចរណ៍ EVA Air ឈ្មោះ​ថា​ ​ Paper Plane (យន្ត​ហោះ​ក្រដាស) ​ប្រធានបទ “ស្វែង​រក​ក្ដី​សុបិន​របស់​អ្នក” ​បាន​បង្កើត​ភាព​រំជើបរំជួល និង​​ទាក់​ទាញ​​សម្លេង​ហោរ​កញ្ជ្រៀវ​ស្ទើរ​កក្រើក​អ៊ីអន​ភ្នំពេញ កាល​ពី​ថ្ងៃទី ២៩ ធ្នូ ២០១៨ កន្លង​ទៅ។

ព្រឹត្តិការណ៍​រយៈពេល​មួយ​ថ្ងៃ​ចាប់​ពី​ម៉ោង ១០ព្រឹក រហូត​ដល់ ​៨យប់​នេះ មិន​ត្រឹម​តែ​បាន​ផ្តល់​នូវ​ព័ត៌មាន ច្បាស់​លាស់​ជា​អត្ថប្រយោជន៍ និង​ជម្រើស​សេវាកម្ម​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ដ៏​សម្បូរ បែប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ដល់​ជូន​នូវ​កម្មវិធី​កម្សាន្ត និង​សកម្មភាព​សប្បាយៗ​ជាច្រើន​ទៀត សម្រាប់​អ្នក​ចូល​រួម​នៅ​កន្លែង​តែ​មួយ។

EVA Air គឺ​ជា​ក្រុម​ហ៊ុន​អាកាសចរណ៍​តៃវ៉ាន់​ធំ​ជាង​គេ​លំដាប់​ទី​២ បង្កើត​ឡើង នៅឆ្នាំ១៩៨៩ មាន​មូល​ដ្ឋាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Taoyuan ជិត​ទីក្រុង​តៃប៉ិ តៃវ៉ាន់។ បច្ចុប្បន្ន​កំពុង​ធ្វើ​ប្រតិបត្តិការ​សេវាកម្ម​ដឹក​អ្នក​ដំណើរ​ និង​ជញ្ជូន​ទំនិញ​ទិសដៅ​អន្តរជាតិ​ជាង​ ៦០ ប្រទេស ទូទាំង​តំបន់​អាស៊ី អូស្ត្រាលី អឺរ៉ុប និង​អាមេរិក​ខាង​ជើង។

ដោយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវា​កម្ម​ប្រកប​ដោយ គុណភាព និង​សុវត្ថិភាព អស់​រយៈ​ពេល​ជាង ២៥ ឆ្នាំ​មក​នេះ EVA Air ត្រូវ​បាន​ទទួល ស្គាល់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ថ្នាក់​កំពូល​លំដាប់​ផ្កាយ ៥ ដោយ​ស្ថាប័ន​វាយ​តម្លៃ គុណភាព​អន្តរជាតិ SKYTRAX ដែល​មាន​តែ​ក្រុមហ៊ុន​ចំនួន ៨ ប៉ុណ្ណោះ រួម​ទាំង EVA Air។   EVA Air ក៏​ជា​សមាជិក Star Allianceដែល​ឈ្នះ​ជ័យលាភី World’s Safest Airline ៥ ឆ្នាំ​ជាប់​ៗ​គ្នា ធ្វើ​ដំណើរ​ទៅ​កាន់​ទិសដៅ​អន្តរជាតិ​ជាង ១៣៣០កន្លែង ក្នុង​បណា្ដ​ប្រទេស​ជាង ១៩២ប្រទេស ទូទាំង​ពិភពលោក៕

សូម​កុំ​ភ្លេច​តាម​ដាន​ទំព័រ​ហ្វេសប៊ុក​របស់ EVA Air ដើម្បី​ដឹង​ពី​ព័ត៌មាន​អំពី​សេវាកម្ម និង​ព្រឹត្តិការណ៍​ថ្មីៗ https://www.facebook.com/evaairwayscorp.kh/ ឬ​ចូល​ទៅ​កាន់ http://www.evaair.com៕

បទ​ថ្មី “សុបិន​លើ​វេហា” ពិត​ជា​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ ប្លែក​អារម្មណ៍ តោះ!​ មើល​វីដេអូ៖

ដោយ៖​ ដេត លីដា

អត្ថបទពេញនិយម