រន្ធត់ចិត្ត!ខុសពេលតែបន្តិច ញឹម ចាន់ថន ត្រូវខ្ទប់ក្បាលនឹងជញ្ជាំងពេលជិះខ្សែរ៉ក ក្នុងព្រៃភ្នំ

  • 2019-01-03 02:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង ​ញឹម ​ចាន់​ថន បាន​រៀប​រាប់​ពី​ហេតុការណ៍​​រន្ធត់​មួយ អំឡុង​ពេល​ថត​រឿង "​ចិញ្ចៀន" ត្រង់​ឈុត​មាន​ជិះ​ខ្សែ​រ៉ក ថា​ខ្លួន​អាច​នឹង​មាន​គ្រោះ​ថ្នាក់ បើ​ហ៊ាន​តែ​ជិះ​ខ្សែ​ថត​ភ្លាម​ៗ។ តែ​ចៃដន្យ​ពេល​នោះ ​ក្រុម​ការងារ​ឡើង​ទៅ​ជិះ​ជំនួស​កញ្ញា​សិន​ដើម្បី​តេស្ត​សាក​ល្បង តែ​ខុស​បច្ចេកទេស ​បុរស​រូប​នោះ​ត្រូវ​បោក​ក្បាល​ខ្ទប់​នឹង​ជញ្ជាំង​ថ្ម យ៉ាង​អាសូរ។

តារា​សម្ដែង​​រូប​នេះ ​បន្ត​ថា ​​បើ​ពេល​នោះ​ខ្លួន​ឡើង​ជិះ​តែ​ម្ដង ប្រហែល​អាច​ជួប​ឧបទ្ទវហេតុ​រន្ធត់​នេះ ​ហើយ​ធ្លាក់​ចូល​ជ្រោះ​ទៀត​ក៏​ថា​បាន ព្រោះ​​ទី​នោះ​សុទ្ធតែ​ព្រៃ​ភ្នំ មេឃ​ភ្លៀង​ទៀត មាន​រន្ទះ​ច្រើន​ ធ្វើ​ឲ្យ​ម្នាក់​ៗ​ ភ័យ​គ្រប់​ៗ​គ្នា។ ​តែ​ម្ចាស់​ភាគ​ហ៊ុន ២៥​% ក្នុង​រឿង​ថ្មី​នេះ ​ប្រាប់​ថា ​អាច​​ជា​បុណ្យ​របស់​ខ្លួន​ក៏​ថា​បាន ព្រោះ​មុន​ពេល​ថត ចាន់​ថន​ បាន​បន់​ស្រន់​អ្នក​តា សុំ​សេចក្ដី​សុខ ឲ្យ​ជួប​តែ​រឿង​ល្អ​ៗ។

​នៅ​ក្នុង​រឿង​ "ចិញ្ចៀន" ញឹម ចាន់​ថន ​សម្ដែង​ជា​តួ​អង្គ​ខ្មោច ហើយ​អ្នក​ដឹក​នាំ​រឿង​តម្រូវ​ឲ្យ​ថត​មាន​ជិះ​ខ្សែ​រ៉ក ធ្វើ​ដូច​ជា​ខ្មោច​ហោះ​ចុះ​ហោះ​ឡើង ​លង​បន្លាច​គេ។ ​ប៉ុន្តែ​សម្រាប់​ឈុត​នេះ​ហើយ​ដែល ចាន់​ថន ​ពិបាក​និង​បារម្ភ​ខ្លាំង​ជាង​គេ។ ​

​រឿង​នេះ ​មាន​​គ្រប់​រស​ជាតិ​សម្រាប់​ទស្សនា ​ទាំង​ស្នេហា កម្សត់ កំប្លែង ​លាយ​ឡំ​គ្នា ​មិន​ឲ្យ​ប្រិយ​មិត្ត​ធុញ​ទ្រាន់​នោះ​ទេ។ លើស​ពី​នេះ បាន​ផ្ដិត​យក​ទេសភាព​ស្អាត​ៗ ដែល​មនុស្ស​ជា​ច្រើន​មិន​សូវ​បាន​ស្គាល់ ​ឬ​ធ្លាប់​ទៅ​ដល់​ នៅ​តាម​ជាយ​ព្រំ​ប្រទល់ ធ្វើ​ឲ្យ​ប្លង់​រឿង​មើល​ទៅ​កាន់​តែ​ទាក់ទាញ។ ភាព​យន្ត​នេះ ​ជា​ការ​ចូល​ហ៊ុន​គ្នា​ផលិត​ រវាង​តារា​សម្ដែង ​លោក ម៉េង ប៊ុន​ឡូ ៥០% អ្នក​នាង ទូច ស្រី​​លក្ខ ២៥% និង កញ្ញា ញឹម ចាន់​ថន ២៥%។ ភាព​យន្ត​ "​ចិញ្ចៀន" មាន​បញ្ចាំង​ចាប់​ពី​ថ្ងៃ​នេះ​ហើយ ​នៅ​គ្រប់​រោង​ភាព​យន្ត​ទាំង​អស់ ​នៅ​រាជ​ធា​នី ភ្នំ​ពេញ៕​​​​​​

​​​​

អត្ថបទ៖ លឹម សុនា