ប្រទះឃើញ Ariana ដើរលំហែរជាមួយអតីតមិត្តប្រុស ក្រោយស្បថនឹងនៅខ្លួនមួយពេញមួយឆ្នាំនេះ

  • 2019-01-03 02:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ តារា​ចម្រៀង Ariana Grande បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល ក្រោយ​រូប​នាង​ឆ្លើយ​តប​មតិ​លើ​បណ្ដាញ​សង្គម Twitter មួយ​ថា នាង​នឹង​ចំណាយ​ពេល​ពេញ​មួយ​ឆ្នាំ​ថ្មី​នេះ​សម្រាប់​ខ្លួន​ឯង។

ទោះ​ជា​ការ​ឆ្លើយ​តប​យ៉ាង​នេះ​ក៏​ដោយ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ រូប​នាង​ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​លំហែ​យ៉ាង​សប្បាយ​រីករាយ​នៅ​ទីក្រុង​ញ៉ូយ៉ក​ជាមួយ​អតីត​មិត្ត​ប្រុស​របស់​នាង Ricky Alvarez។ តាម​រូបភាព​ដែល​ប្រមាញ់​បាន អតីត​គូ​ស្នេហ៍​នឹង​គ្នា​មួយ​គូ​នេះ បាន​ដើរ​កៀក​គ្នា​ត្រសង និង​ពេល​ខ្លះ​ឈប់​ជជែក​គ្នា​លេង​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ។

គួរ​រម្លឹក​ថា Ricky ធ្លាប់​ជា​អ្នក​រាំ​ឲ្យ​តារា​ចម្រៀង​ស្រី​រូប​នេះ​ពី​មុន ហើយ​ពួកគេ​ទាំង​២​បាន​ចាប់​ចិត្ត​លើ​គ្នា​អស់​រយៈពេល​ជាង ១​ឆ្នាំ មុន​ពេល​សម្រេច​ចែក​ផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៦៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី