ល្អខ្លាំង! មកដឹងលក្ខណៈពិសេសមិនធម្មតា ផ្លូវក្រវាត់ក្រុងទី៣ ត្រៀមបង្អួតខ្លួន នៅកម្ពុជា

  • 2019-01-04 02:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ក្រវាត់​ក្រុង​ទី៣ របស់​កម្ពុជា ដែល​រដ្ឋាភិបាល​គ្រោង​សាងសង់​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ​ជិត​ចេញ​ជា​រូបរាង​ហើយ ដោយ​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ក្រោម​អធិបតីភាព​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អង្គភាព​សារព័ត៌មាន Fresh News។

ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ នេះ​ជា​បណ្ដាញ​ផ្លូវ​ដ៏​សំខាន់​មួយ​ទៀត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សម្រួល​បញ្ហា​កកស្ទះ ពិសេស​នោះ​បម្រើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច​កាន់​តែ​រីកចម្រើន។ បើ​តាម​ប្រភព​ព័ត៌មាន ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង​ថា ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ នេះ​បាន​ចុះ​កិច្ចសន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​ចិន ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ២៥៩​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការ​កម្ចី​សម្បទាន​ពី​ប្រទេស​ចិន។

ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ របស់​កម្ពុជា​មួយ​ខ្សែ​នេះ មាន​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ដូចជា៖

  • ផ្លូវនេះមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ

  • សម្រាប់ផ្លូវរថយន្តមាន៤គន្លង មានទទឹង៣.៥០ម៉ែត្រ

  • គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ

  • ចំពោះ គន្លងដោយចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់ នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ៣ត្រង់ ចំណុចគីឡូម៉ែត្រលេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង៥.៣៧គីឡូម៉ែត្រ៕

រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន អត្ថបទ៖ ច័ន្ទឬទ្ធិ