ហិង្សាលើស្រ្តីជារឿងយើងត្រូវខ្វល់ កត់ទុកលេខអន្តរាគនម៍ភ្លាមៗ ២៥រាជធានី ខេត្តរបស់ក្រសួងកិច្ចការនារី​

  • 2019-01-05 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​លោក​អ្នក​ជួប​ផ្ទាល់ ឬ​បាន​ដឹង​ពី​ករណី​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ស្ត្រី ក្មេង​ស្រី​ជា​ជន​រង​គ្រោះ និង​សាធារណជន​ សូម​រាយការណ៍​ប្រាប់​ក្រសួង​កិច្ចការ​នារី។ លោកអ្នកអាចទាក់ទង​តាម​ហ្វេសប៊ុក​ www.facebook.com/mowa.gov.kh ដើម្បី​ជួយ​សម្រប​សម្រួល និង​ជំរុញ​ការ​ផ្ដល់​កិច្ច​អន្តរាគមន៍ ក៏​ដូច​ជា​សេវា​ជូន​ជនរងគ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា។

ក្រៅ​ពី​នេះ លោក​អ្នក​អាច​ទាក់ទង តាម​រយៈ​លេខ​ទូរសព្ទ​មន្ទីរ​កិច្ចការ​នារី​នៅ​ក្នុង​រាជធានី ខេត្ត ដូច​ក្នុង​តារាង​ខាងក្រោម។

តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ របស់​ក្រសួង​កិច្ចការ​នារី​ក៏​មាន​ភ្ជាប់​មួយ​ច្បាប់​​របស់​ក្រសួង​ដែល​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ ពី​និយមន័យ​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ស្ត្រី គឺ​សំដៅ​លើ​ករណី​ហិង្សា​ក្នុង​គ្រួសារ ការ​រំលោភ​សេពសន្ថវៈ និង​អំពើ​ជួញ​ដូរ​ស្ត្រី និង​ក្មេង​ស្រី។

សូម​រំលឹក​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ក្រសួង​កិច្ចការ​នារី បាន​ចេញ​សេចក្ដី​ប្រកាស​រក​ស្ត្រី​កូន​ខ្ចី​ម្នាក់ ដែល​លេច​មុខ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ ក្នុង​សភាព​មាន​ឈាម​ហូរ​ដាប​ខ្លួន​ជាមួយ​កូន​តូច​ម្នាក់។ សេចក្ដី​ប្រកាស​នេះ ដើម្បី​ឈាន​ទៅ​អន្តរាគមន៍ បើ​សិន​រក​ឃើញ​ថា​អ្វី​ដែល​ស្ត្រី​រូប​នេះ បាន​និយាយ​លើ​បណ្ដាញ​សង្គម​ជា​ការ​ពិត។

លេខទូរសព្ទអន្តរាគនម៍ ២៥រាជធានី ខេត្តរបស់ក្រសួងកិច្ចការនារី។

អត្ថបទ៖ ពៅ រក្សា