មកមើល ទិដ្ឋភាពបាក់អគារស្ដែងៗនៅទីក្រុងបាងកក របួសមនុស្សយ៉ាងតិច២នាក់ (មានវីដេអូ)

  • 2019-01-08 06:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​ពីរ​នាក់ បាន​រង​របួស​ក្រោយ​អគារ​មួយ​ដួល​រលំ​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ចន្ទ​ទី៧​ខែ​មករា​កន្លង​ទៅ​នេះ។

យោង​តាម​សារព័ត៌មាន​ថៃ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១​ឈ្មោះ Sopita Thongkerd វ័យ​២៣​ឆ្នាំ និង​ជន​រង​គ្រោះ Napaporn Seiboonreung អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​កម្ទេច​អគារ​ធ្លាក់​ពី​លើ​កម្ពស់​៤​ជាន់​ចំ​ក្បាល​បណ្ដាល​ឲ្យ​រង​របួស។ អគារ​នេះ​ស្ថិត​នៅ​លើ​ផ្លូវ Ramkamhaeng ក្នុង​ទីក្រុង​បាងកក​ហើយ​កំពុង​ស្ថិត​ក្រោម​ដំណើរ​ការ​កម្ទេច​ចោល។ ចំណែក​ឯ​ក្រុម​ ប៉ូលីស ជឿ​ថា​ការ​ដួល​រលំ​នេះ​អាច​បណ្តាល​មក​ពី​ការងារ​កម្ទេច​អគារ​ដែល​កំពុង​ដំណើរ​ការ។

ក្រោយ​កើត​ហេតុ អាជ្ញាធរ​បាន​សម្រេច​ផ្អាក​ការ​វាយ​កម្ទេច​អគារ​ទាំង​ស្រុង​ដោយ​រង់ចាំ​ការ​ស៊ើប​អង្កេត​ពី​សុវត្ថិភាព ហើយ​ចំពោះ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​រលំ​អគារ នឹង​ត្រូវ​ផ្សព្វផ្សាយ​ក្រោយ​ការ​ត្រួត​ពិនិត្យ​រចនា​សម្ព័ន្ធ​អគារ ក៏​ដូច​ជា​កត្តា​ផ្សេង​ៗ​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី