មកដឹងច្បាប់ទាំង​ ៥ សម្រាប់​សែរាជវង្សអង់គ្លេស គួរឲ្យភ្ញាក់ផ្អើលបំផុត

  • 2019-01-08 07:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្មាន​នរណា​ម្នាក់​ឈរ​នៅ​លើ​ច្បាប់​ឡើយ។ ច្បាប់​ត្រូវ​បាន​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់រូប សូម្បី​តែ​អ្នក​មាន​អំណាច​ខ្ពង់ខ្ពស់​បំផុត​ក្នុង​សង្គម​ក្ដី។ ជាក់ស្ដែង គ្រួសារ​រាជវង្ស ក៏​មាន​ច្បាប់​ផ្ទាល់​ខ្លួន ដែល​ត្រូវ​តែ​អនុវត្ត​តាម​ជានិច្ច​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​ច្បាប់​ទាំង​៥ សម្រាប់​សែ​រាជវង្ស នៃ​ចក្រភព​អង់គ្លេស ដែល​សូម្បី​តែ​ព្រះមហាក្សត្រិយានី ក៏​មិន​អាច​ល្មើស​បាន​ដែរ៖

#១ មិន​អាច​ឲ្យ​ជន​សាមញ្ញ (មិន​ជាប់​សែ​រាជវង្ស) ប៉ះ​បាន​ឡើយ

ជន​សាមញ្ញ​ធម្មតា មិន​អាច​ចូល​ទៅ​ជិត ឬ​ស្និទ្ធស្នាល​ពេក ជាមួយ​សែ​រាជវង្ស​បាន​ឡើយ។

#២ មិន​អាច​សោយ​អាហារ​សមុទ្រ

សែ​រាជវង្ស ជាទូទៅ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ច្បាប់​មួយ​នេះ ដោយ​សែ​រាជវង្ស​មួយ​ចំនួន រួម​ទាំង​ព្រះមហាក្សត្រិយានី ជ្រើសរើស​មិន​សោយ​អាហារ​សមុទ្រ​ឡើយ ដើម្បី​ជៀសវាង​ប្រតិកម្ម Allergy ឬ​ពុល​អាហារ។

#៣ មិន​អាច​គ្រង​រោម​សត្វ

ច្បាប់​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ ព្រះមហាក្សត្រ​នៃ​ប្រទេស​អង់គ្លេស Edward III នៅ​ក្នុង​សតវត្ស​ទី​១២ ដោយ​ហាម​ឃាត់​សែ​រាជវង្ស មិន​ឲ្យ​គ្រង​រោម​សត្វ​ឡើយ។

#៤ មិន​អាច​ធ្វើ​ដំណើរ​ជា​មួយ​គ្នា

វា​គឺ​ជា​ច្បាប់​ទូទៅ សម្រាប់​អ្នក​ទទួល​មរតក​ដោយ​ផ្ទាល់ មិន​ឲ្យ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជា​មួយ​គ្នា​ឡើយ ព្រោះ​វា​អាច​បង្ក​ហានិភ័យ​ច្រើន។

#៥ សែ​រាជវង្ស​ទាំង​អស់ មិន​អាច​បន្ត​សោយ​ព្រះ​ក្រយា​ឡើយ ក្រោយ​ព្រះមហាក្សត្រិយានី​សោយ​រួច

សែ​រាជវង្ស​ទាំង​អស់ សោយ​ព្រះ​ក្រយា​រួមគ្នា ជា​មួយ​ព្រះមហាក្សត្រិយានី ប៉ុន្តែ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​សាមញ្ញ​មួយ គឺ ធ្វើ​តាម​អ្វី​ដែល​ព្រះមហាក្សត្រិយានី​ធ្វើ។ ដូច្នេះ ប្រសិន​បើ​ព្រះមហាក្សត្រិយានី​សោយ​រួច គ្រប់​គ្នា​ដែល​រួម​តុ​ជាមួយ ត្រូវ​តែ​ឈប់​ដែរ៕

ចុចអាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី