ឡូយបាត់! រថភ្លើងទំនើបថ្មីបំផុត មិនមែនរត់តែនៅភ្នំពេញទេ អាចជិះដើរលេងទៅខេត្តទាំងនេះ

  • 2019-01-10 03:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​ស៊េរី​ទំនើប​ធុន​ស្រាល​៣​គ្រឿង ដែល​ក្រុម​ហ៊ុន Royal Rialway Cambodia បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិកស៊ីកូ បាន​មក​ដល់​កម្ពុជា​ហើយ និង​ត្រៀម​នាំ​ពី​កំពង់ផែ​ក្រុង​ព្រះសីហនុ មក​ភ្នំពេញ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

រូបភាព៖ ក្រសួងសាធារណការ

អ្វី​ដែល​ពិសេស​រថភ្លើង​ស៊េរី​ទំនើប​ទាំង​៣​គ្រឿង​នោះ មិន​មែន​គ្រាន់​តែ​រត់​ពី​ស្ថានីយ​ទៅ​ព្រលាន​យន្តហោះ​ប៉ុណ្ណោះ​ទេ គឺ​មាន​រត់​រហូត​ដល់​៣​ខ្សែ​ឯណោះ ដោយ​ខ្សែ​ទី​១ ពី​រាជធានី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ខ្សែ​ទី​២​ពី​ភ្នំពេញ ទៅ​ព្រះសីហនុ និង​ខ្សែ​ទី៣ សម្រាប់​ដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ នេះ​បើ​តាម​ការ​ឲ្យ​ពី​បុគ្គលិក ផ្នែក​លក់​ម្នាក់​របស់​ក្រុមហ៊ុន Royal Railway។

យ៉ាង​ណា​ក្ដី ថ្ងៃ​ជាក់​លាក់​ដែល​រថ​ភ្លើង​ទាំង​៣​គ្រឿង​នេះ ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ពេល​ណា​នោះ នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ចំពោះ​តម្លៃ​សំបុត្រ​វិញ ក៏​មិន​មាន​ការ​ប្រែប្រួល​ដែរ ពី​ភ្នំពេញ​ ដល់​ប៉ោយប៉ែត តម្លៃ​ត្រឹម​តែ​៧​ដុល្លារ និង​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​ត្រឹម​តែ​៨​ដុល្លារ​ប៉ុណ្ណោះ។ ក្នុង​នោះ​ពី​ភ្នំពេញ​ត្រឹម​កំពត​តម្លៃ ៧​ដុល្លារ។

ប្រសិន​បើ​ប្រិយមិត្ត​ធ្វើ​ដំណើរ​តាម​ខ្សែ​ទី​១ ពី​ភ្នំពេញ​ដល់​ប៉ោយប៉ែត ត្រូវ​ឆ្លង​កាត់​ខេត្ត​មួយ​ចំនួន​ដូចជា៖ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង រហូត​ដល់​ប៉ោយប៉ែត។ ប្រសិន​បើ​ធ្វើ​ដំណើរ​តាម​ខ្សែ​ទី២ ប្រិយមិត្ត​ត្រូវ​ឆ្លង​កាត់​ខេត្ត​តាកែវ កំពត រហូត​ដល់​ព្រះសីហនុ។ ដូច្នេះ​មាន​ន័យ​ថា បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ តាម​រថភ្លើង​ស៊េរី​ទំនើប​នេះ ទៅ​ដល់​បណ្ដា​ខេត្ត​ពិសេសៗ​ជា​ច្រើន ក្នុង​ប្រទេស​កម្ពុជា។

រថភ្លើង​ Tram  នេះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូចជា៖  ក្បាល​ម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ដោយ​មាន​កៅអី​ដូច​កៅអី​ក្នុង​យន្តហោះ ដែល​អាច​បត់បែន និង​កែ​តម្រូវ​ទៅ​តាម​ចិត្ត បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥវ៉ាន់​នៅ​ខាង​លើ​អ្នកដំណើរ Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​តាម​វីដេអូ។ល។

រថភ្លើងល្បឿនលឿននេះដែល​នាំយកពីប្រទេសម៉ិកស៊ីកូ មានបណ្តោយប្រវែង ១៨ម៉ែត្រ ទទឹង ២ម៉ែត្រកន្លះ អាចដឹកភ្ញៀវបានចំនួន៧៨នាក់ ក្នុងល្បឿន៨០ទៅ១០០គីឡូម៉ែត្រក្នុង មួយម៉ោង និងល្បឿនជាមធ្យមពី ៧០ទៅ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅតាមស្ថានភាពផ្លូវ៕  

អត្ថបទ៖ វឌ្ឍនៈ