ញាក់សាច់! គង់ សំបូរ​ ប៉ះ​ជើង​ខ្លាំង​ចិនធ្លាប់វ៉ៃសង្វៀន​ Glory នៅសិង្ហបុរី​

  • 2019-01-11 03:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ គង់ សំបូរ​ និង​អ្នក​លេង​គុន​ចម្រុះ​ ខុន ស៊ីចាន់ ត្រូវ​បាន​សង្វៀន​ប្រដាល់​ធំ​ ONE Championship រៀប​ចំ​ឲ្យ​ឡើង​សង្វៀន​​ថ្ងៃ​​ទី​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នៅ​ប្រទេស​សិង្ហបុរី​ដែល​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​សុទ្ធ​តែ​ប៉ះ​ដៃ​គូ​ខ្លាំង​ដូច​គ្នា។

គង់ សំបូរ និង Zhang Chenglong

គង់ សំបូរ​ ដែល​​ត្រូវ​បាន​គេ​មើល​ឃើញ​ល្អ​តែ​ទាត់​នោះ​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​ជើង​ខ្លាំង​របស់​ចិន​ Zhang Chenglong ក្នុង​ការ​ប្រកួត​លក្ខណៈ​សេរី។ កីឡាករ​ចិន​ម្នាក់​នេះ​​ជា​អ្នក​លេង​​ប្រដាល់​សេរី​ដ៏​ល្អ​ម្នាក់​ដែល​ធ្លាប់​វ៉ៃ​ជា​មួយ​កីឡាករ​ថៃ​​ ហើយ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​ចាស់​វស្សា​ថៃ​ Senmanee ដែល​ធ្លាប់​​ផ្តួល​​ផ្តួល​ វង្ស ណយ​ ឲ្យ​សន្លប់។

កីឡាករ​កម្ពុជា​ គង់ សំបូរ​ ក៏​​មាន​បទ​ពិសោធ​ច្រើន​នៅ​លើ​សង្វៀន​ដែរ​ ប៉ុន្តែ​បើ​និយាយ​ពី​សន្ទុះ​ចិត្ត​នៃ​ការ​វ៉ៃ​លើ​សង្វៀន​វិញ​​មិន​សូវ​គួរ​ឲ្យ​​ចាប់​អារម្មណ៍​ប៉ុន្មាន​ឡើយ។ រូប​គេ​ភាគ​ច្រើន​បំផុត​ប្រើ​តែ​រន្ទះ​ជើង​ដើម្បី​យក​ឈ្នះ​ដៃ​គូ​ ខណៈ​កណ្តាប់​ដៃ​ កែង​ និង​ជង្គង់​មិន​សូវ​ប៉ុន្មាន​ឡើយ។

ខុន ស៊ីចាន់ ពេល​ប្រកួត​នៅ ONE ចុង​ក្រោយ

ជា​មួយ​គ្នា​នេះ​ អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ខុន ស៊ីចាន់ ត្រូវ​ជួប​កីឡាករ​ Rudy Agustian របស់​ប្រទេស​ឥណ្ឌូណេស៊ី។ កីឡាករ​ឥណ្ឌូណេស៊ី​ម្នាក់​នេះ​​វ៉ៃ​នៅ​ ONE បាន​២​ដង​ ឈ្នះ​ទាំង​ពីរ​ដង​ ហើយ​មាន​បទ​ពិសោធ​ច្រើន​ និង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ថែម​ទៀត៕

កីឡាករ Rudy Agustian

អត្ថបទ៖ ជាន ចាន់រ៉ា