គ្រាន់តែ​ឮបង​ចង់​មានសង្សារ ប្អូនពៅរបស់ Boy Pakorn យំហ៊ូភ្លាម

  • 2019-01-11 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​រួម​កម្មវិធី​ Siam Paragon World Playground 2019: Amazing Kids Day ជាមួយ​បងប្រុស​កាល​ពី​ល្ងាច​មិញ​ នាងតូច​ Wan Mai ក៏​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​សួរ​ពី​បង​របស់​នាង​ ទាក់ទង​នឹង​រឿង​មាន​គូស្នេហ៍។

ស្ថិត​ក្នុង​ពេល​ធ្វើ​បទសម្ភាសជាមួយ​គ្នា​ទល់​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​ តារា​សម្ដែង​ Boy Pakorn បាន​លេង​សើច​ដាក់​ប្អូន​ ថា​លោក​ចង់​មាន​សង្សារ។ ពេល​ឮ​ភ្លាម Wan Mai ស្រាប់​តែ​បដិសេធ​ មិនព្រម​ឲ្យ​ Boy មាន​សង្សារ​ទេ។

គ្រាន់​តែ​ឮប្អូន​ជំទាស់​ Boy និង​អ្នក​សារព័ត៌មាន​ក៏​ចោទ​សួរ​បន្ថែម​ថា៖ "ហេតុ​អ្វី​មិនព្រម​ឲ្យហ៊ា Boy មាន​សង្សារ​នឹង​គេ? គ្រប់​គ្នា​គេ​បន់​ឲ្យ​ហ៊ា​ឆាប់មាន​សឹងអី"។ និយាយ​បាន​តែ​ប៉ុន្មាន​ម៉ាត់​ ស្រាប់​តែ​ Wan Mai យំ​ហ៊ូ​ដាក់​បងភ្លាម​តែម្ដង។ គ្មាន​ជម្រើស​ទេ តារា​សម្ដែង​ដែល​ជា​បង​របស់​ក្មេង​តូច​នេះ​ ក៏​លួង​ និង​និយាយ​ថា​៖ "លលេងទេ អត់មាន​សង្សារ​ក៏​បានដែរ”។

មូលហេតុ​តែ​មួយ​គត់​ ក៏​ដោយសារ​នាង​តូច​នេះ​ ខ្លាច​បង​លែង​នៅ​បាន​លេង​ជាមួយ​នាង​ទៀត​ ពេល​បង​មាន​ម្ចាស់​ចិត្ត​ហើយ។ ប៉ុន្តែ​តាម​ពិត​ក្ដី​ស្រឡាញ់​ដែល​បង​ប្រុស​ទាំង​ ៣​របស់​នាង​មាន​ឲ្យ​ គឺធំធេង​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ ហើយ​បើ​សង្កេត​មើល​សកម្មភាព​ជាច្រើន​ដែល​គ្រួសារ​នេះ​បង្ហោះ​លើ​គណនី​ Instagram ក៏​អាច​បញ្ជាក់​ថា នាង​តូច​នេះ​ទទួល​បាន​ក្ដី​ស្រឡាញ់ និង​ការ​ថ្នាក់​ថ្នម​មើល​ថែ​បាន​ល្អ​កម្រិតណា៕

ទស្សនា​ឃ្លីបវីដេអូ​ដូចខាងក្រោម៖

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី