ពិតទេ Harry Styles កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយអតីតមិត្តស្រី G-Dragon?
- 2019-01-12 03:10:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ Harry Styles កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយអតីតមិត្តស្រី G-Dragon?
ចន្លោះមិនឃើញ
កាលពីរដូវក្ដៅកន្លងទៅ តារាចម្រៀង Harry Styles បានចែកផ្លូវគ្នាជាមួយមិត្តស្រីជាតារាម៉ូដែលរបស់លោក Camille Rowe ក្រោយទាក់ទងគ្នាបាន១ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Harry Styles ហាក់ស្វែងរកបានគូគាប់ថ្មី ដែលគ្រប់គ្នាស្គាល់ថា ជាអតីតមិត្តស្រីរបស់តារាចម្រៀង G-Dragon តារាម៉ូដែល Kiko Mizuhara។ តារាចម្រៀង Harry Styles និងតារាម៉ូដែលដែលសង្ស័យថាបានទាក់ទងគ្នានេះ ត្រូវបានមហាជនដាក់ការសង្ស័យ ក្រោយថ្មីៗនេះ ពួកគេបានចុចតាមដានគ្នាលើបណ្ដាញសង្គម Instagram។
មួយវិញទៀត អតីតសមាជិកក្រុម One Directionរូបនេះ ក៏ត្រូវបានប្រទះឃើញធ្វើការហោះហើរទៅទីក្រុង Tokyo ជាច្រើនលើកច្រើនសារក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ ដែលគ្រប់គ្នាជឿជាក់ថាពួកគេបានជួបគ្នាដំបូងនៅទីនោះ។
ជាមួយគ្នានេះដែរ រឿងរ៉ាវទំនាក់ទំនងស្នេហាមួយនេះ នៅមិនទាន់បានច្បាស់នៅឡើយទេ ខណៈខាងសាមីខ្លួនទាំង ២ មិនទាន់បានចេញមុខបកស្រាយនៅឡើយ៕