មិន​ធម្មតា ​Tiger ​យក​ Ramos កីឡាករអាហ្សង់ទីនដំបូងគេមក​លេង​នៅ​កម្ពុជា

  • 2019-01-15 02:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Angkor Tiger ​បាន​ប្រកាស​ជា​ផ្លូវការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Ramos Alexis Damian ​សញ្ជាតិ​អាហ្សង់ទីន​មក​រួម​ក្រុម​នៅ​រដូវ​កាល​នេះ​។

កីឡាករ​ចំនូល​ថ្មី​រូប​នោះ​មាន​ឈ្មោះ​ថា​ Ramos Alexis Damian ​គឺ​ជា​កីឡាករ​ទី​៦​ ហើយ​ដែរ​ក្លឹប​បាល់​ទាត់​ អង្គរ​ថាយហ្គឺរ ​បាន​នាំ​ចូល​សម្រាប់​រដូវកាល​ថ្មី​នេះ​ ហើយ​ក្លឹប​បាន​ផ្តល់​កិច្ច​សន្យា​រយះ​ពេល​ ១​ឆ្នាំ​។ ​កីឡាករ​ Ramos Alexis​ មាន​វ័យ​២៩​ឆ្នាំ ​មាន​កម្ពស់​ ១,៩៣ ​cm ​កើត​នៅ​ Mar del Plata,​ ទី​ក្រុង​ Buenos Aires ​ប្រទេស ​អាហ្សង់ទីន​។​

Ramos Alexis​ បាន​និយាយ​ថា​ “​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ ខ្ញុំ​បាន​មក​ដល់​ពេល​យប់​ បន្ទាប់​ពី​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​ពី​ប្រទេសរបស់​ខ្ញុំ​។ ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ជា​កីឡាករ​ អាជីព​អាហ្សង់ទីន​ទី​ ១​ ដែល​នឹង​លេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នោះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​បន្ថែម​ដើម្បី ​កេរ្តិ៍​ឈ្មោះ ​របស់​ខ្ញុំ​ និង​ដើម្បី​ប្រទេស​របស់​ខ្ញុំ”។

Ramos Alexis ធ្លាប់ប្រកបអាជីពលេងបាល់ទាត់នៅប្រទេសជាច្រើនដូចជា ប្រទេសកំណើត, Ecuador,​ Salvador, Uruguay, Venezuela​ និង Malta ជាដើម។ ក្លឹបដែល Ramos Alexis ធ្លាប់ចូលរួមលេងមានដូចជា៖

· Club Atlético Aldosivi (ក្របខ័ណ្ឌ Primera B Nacional, ប្រទេស Argentina)

· Club Ferro Carril Oeste (ក្របខ័ណ្ឌ Primera B Nacional, ប្រទេស Argentina)

· Gimnasia CdU (ក្របខ័ណ្ឌ Torneo Argentino A, ប្រទេស Argentina)

· Estudiantes de Río Cuarto (ក្របខ័ណ្ឌ Torneo Argentino B, ប្រទេស Argentina)

· Club Atlético Independiente (ក្របខ័ណ្ឌ Torneo Federal A, ប្រទេស Argentina)

· Club Atlético General Paz Juniors (ក្របខ័ណ្ឌ Torneo Argentino B, ប្រទេស Argentina)

· Huracan de Goya (ប្រទេស Argentina)

· Club Técnico Universitario (ក្របខ័ណ្ឌ Ecuadorian Serie A, ប្រទេស Ecuador)

· A.D. Isidro Metapan (ក្របខ័ណ្ឌ Salvadoran Primera División, ប្រទេស Salvador)

· El Tanque Sisley (ក្របខ័ណ្ឌ Uruguayan Primera División, ប្រទេស Uruguay)

· Metropolitanos fc (ក្របខ័ណ្ឌ Venezuelan Primera División, ប្រទេស Venezuela)

· Gudja United FC (ក្របខ័ណ្ឌ Maltese First Division, ប្រទេស Malta)

ប្រភព៖ Angkor-Tiger

អត្ថបទ៖ មុន្នីរម្យ