វីវរ! ជនខិលខូច យកឈ្មោះ ណាក់ ស្រីណា ដើរខ្ចីលុយគេពេញទឹកពេញដី
- 2019-01-15 07:47:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីវរ! ជនខិលខូច យកឈ្មោះ ណាក់ ស្រីណា ដើរខ្ចីលុយគេពេញទឹកពេញដី
ចន្លោះមិនឃើញ
តារាសម្ដែងស្រអែមកញ្ញា ណាក់ ស្រីណា និងជាពិធីការីនីប្រចាំស្ថានីយ៍ទូរទស្សន៍ អាស៊ី អាគ្នេយ៍ នៅប៉ុន្មានម៉ោងមុននេះបានជួបនៅបញ្ហាធំមួយ ដោយត្រូវបានជនអនាមិក យករូបភាពរបស់ខ្លួនបង្កើត ជាគណនីហ្វេសប៊ុកមួយផ្សេងទៀតតែមិនមែនដាក់ជាឈ្មោះនាងនោះទេ។ យ៉ាងណាមិញ តារាស្រីរូបនេះបានធ្វើការប្រកាស ដើម្បីប្រាប់ជាដំណឹងដល់មហាជន និងមិត្តភក្តិរបស់នាងជាពិសេសអ្នកលេងបណ្ដាញសង្គម ជៀសវាងម្ចាស់ហ្វេសប៊ុកក្លែងក្លាយ ដែលយកឈ្មោះ និងរូបថតរបស់នាង យកទៅប្រើប្រាស់ ធ្វើរឿងអ្វីមិនល្អ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនពិសេសឆបោកខ្ចីលុយកាកមិត្តភក្តិក្រុមគ្រួសារបាន។
ជាក់ស្តែងតារាស្រីស្រស់សោភារូបនេះបានផ្តល់ពត៌មានលំអិតមកកាន់ Sabay ថា "ចាស ដំបូងនាងក៏ហាក់មិនជឿដែរ ដោយគិតថាជាការលេងសើចពីមិត្តភក្តិ អីចឹងដល់ពេលមានបងៗរួមអាជីពជាច្រើននាក់បានធ្វើការផ្ញើរសាររូបភាពអ្នកបន្លំជារូបនាងសុំខ្ចីលុយពួកគាត់មកទើបធ្វើឲ្យខ្លួន ប្រញាប់ធ្វើការបង្ហោះបញ្ជាក់ បដិសេធថាមិនមែនជារូបនាងការពារខ្លាចមានបញ្ហាធំហើយអ្នកចុងក្រោយដែលឲ្យខ្ញុំដឹងថាមានគេបន្លំជាខ្ញុំដើរឆបោកគេមកគឺបងប្រុស ប៉ែន ចំរុងគាត់ប្រាប់ ថាប្រយត្ន័ខ្លួនមានគេបន្លំហើយ"។ សម្តីសម្ភាសន៍ខាងលើរបស់តារារូបនេះ
កញ្ញា បន្ថែមថា «សូមបងប្អូនទាំងអស់គ្នាជួយ shearផងដេីម្បីកុំអោយមានការយល់ច្រលំនិងត្រូវចាញ់បោកជនខិលខូច នេះមិនមែនជាគណនេយ្យFacebook របស់ខ្ញុំទេ ដូច្នេះប្រសិនបើបងប្អូនឃេីញFacebook ឈ្មោះ អុីសា អុីសា(រ័ត្នមុន្នីពេជ្រ)មួយនេះchart ទៅខ្ចីលុយរឺក៏មានការប្រេីប្រាស់ខុសឆ្គងដោយប្រការណាមួយនាងខ្ញុំសូមមិនទទួលខុសត្រូវឡេីយ សូមបញ្ជាក់ថាFacebook ពិតរបស់ខ្ញុំមានតែមួយគត់គឺNak Sreyna ដែលខ្ញុំកំពុងប្រើរាល់ថ្ងៃនេះអរគុណបងប្អូននិងមិត្តភ័ក្ដិទាំងអស់គ្នាដែលបានផ្តល់ដំណឹងមកអោយខ្ញុំ »។