មិនធម្មតាឡើយ! បង្ហាញលក្ខណៈពិសេស១១យ៉ាង រថភ្លើងស៊េរីទំនើប ត្រៀមរត់នៅកម្ពុជា
- 2019-01-15 07:25:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាឡើយ! បង្ហាញលក្ខណៈពិសេស១១យ៉ាង រថភ្លើងស៊េរីទំនើប ត្រៀមរត់នៅកម្ពុជា
ចន្លោះមិនឃើញ
រថភ្លើងធន់ស្រាលស៊េរីទំនើបចំនួន៣គ្រឿង របស់ក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង ដែលដំឡើងនៅប្រទេសម៉ិកស៊ីកូ ត្រូវបានដឹកតាមកប៉ាល់មកដល់កំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៩នេះ មានលក្ខណៈពិសេសៗជាច្រើន។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណ និងដឹកជញ្ជូនរថភ្លើង Tramway នេះមានលក្ខណៈពិសេស ដូចខាងក្រោម៖
ផ្ទុកមនុស្សបាន ៥៦នាក់
មានម៉ាស៊ីនត្រជាក់
កៅអីអង្គុយធំទូលាយ
មានបំពាក់ប្រព័ន្ធ Wi-Fi
ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស
បង្កើនល្បឿនបានលឿន ដល់ ៨០-៩០គម/ម៉ោង
មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ
មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់
ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង
មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង
បង្គន់អនាម័យ
សូមចុចអានអត្ថបទពាក់ព័ន្ធ៖
ទីបំផុតរថភ្លើងស៊េរីទំនើបកប់ មកដល់កម្ពុជាហើយ ត្រៀមដឹកអ្នកភ្នំពេញ មិនឲ្យចាញ់ស្រុកគេ
ឡូយបាត់! រថភ្លើងទំនើបថ្មីបំផុត មិនមែនរត់តែនៅភ្នំពេញទេ អាចជិះដើរលេងទៅខេត្តទាំងនេះ