បើ​បណ្ដាក់​ទុន ១ ពាន់​ដុល្លារ​លើ Netflix ឆ្នាំ ២០០៧ បច្ចុប្បន្ន​អាច​កើប​ប្រាក់​ចំណេញ​លើ​គោក

  • 2019-01-16 13:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Netflix បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា​ភាគហ៊ុន​របស់​ខ្លួន​មាន​ការ​កើន​ឡើង​លើស​ពី ៦ ភាគរយ ពោល​គឺ​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយ​វីដេអូ​ដ៏​ធំ​មួយ​នេះ​បាន​ទទួល​ជោគជ័យ​ធំ​ជាង​បណ្តា​ក្រុមហ៊ុន​ដទៃ​ដែល​ស្ថិត​ក្នុង​ភាគហ៊ុន FAANG រួម​មាន Facebook, Apple, Amazon, Netflix និង Google។

យោង​តាម​គណនា​ចេញ​ពី CNBC បាន​បង្ហើប​ថា​ប្រសិន​អ្នក​បាន​បណ្តាក់​ទុន​ចំនួន ១ ០០០ ដុល្លារ​ ជាមួយ Netflix ក្នុង​ឆ្នាំ ២០០៧ ​នោះ​មក​ទល់​បច្ចុប្បន្ន​គិត​ត្រឹម​ថ្ងៃ​ទី ១៥ មករា ​នឹង​មាន​តម្លៃ​កើន​ឡើង​ដល់​ទៅ ៩០ ០០០ ដុល្លារ ។ ក្រុមហ៊ុន​យក្ស​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ហែល​កាត់​ការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ក្រុមហ៊ុន​កំពូល​ដទៃ​ទៀត​ដូច​ជា Amazon, Apple, Disney និង NBCUniversal ដែល​មាន​ផ្តល់​សេវាកម្ម​និង​មាតិកា​ផ្សាយ​ផ្ទាល់​ស្រដៀង​គ្នា​នេះ។

នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​ Netflix មាន​ការ​កើន​ឡើង​នូវ​តម្លៃ​សេវាកម្ម ចន្លោះ​ពី ១៣ ដល់ ១៨ ភាគរយ​ទាំង​សម្រាប់​អតិថិជន​ចាស់​និង​ថ្មី។ យ៉ាងណាមិញ​យោង​តាម​ការ​ព្យាករណ៍​ពី Wall Street បាន​ជឿជាក់ថាតម្លៃនេះ​នឹង​គ្មាន​ការ​ធ្លាក់​ចុះ​នោះ​ទេ ពោល​គឺ​អតិថិជន​នឹង​នៅ​តែ​បន្ត​ចំណាយ​ច្រើន​លើសដើម។

កាល​ពី​ត្រីមាស​ចាស់ Netflix ធ្លាប់​រាយការណ៍​ពីចំនួន Subscriber របស់​ខ្លួន​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ ដល់​ទៅ​ជិត ១១ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់ ដែល​សរុប​បាន​អ្នក​ប្រើប្រាស់​ប្រមាណ ៥៨ លាន​នាក់​ក្នុង​ទឹក​ដី​សរហដ្ឋអាមេរិក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី