Hailey ណាត់ជួបជាមួយក្រុមហ៊ុនតុបតែងកម្មវិធី ក្រោយរៀបគម្រោងរៀបការនៅខែមីនាខាងមុខនេះ
- 2019-01-18 02:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hailey ណាត់ជួបជាមួយក្រុមហ៊ុនតុបតែងកម្មវិធី ក្រោយរៀបគម្រោងរៀបការនៅខែមីនាខាងមុខនេះ
ចន្លោះមិនឃើញ
នៅទីបំផុត ប្ដីប្រពន្ធ Justin Bieber និង Hailey Bieber បានមានគម្រោងនឹងធ្វើពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេនៅក្នុងខែមីនាខាងមុខនេះ ក្រោយប្រកាសទទួលគ្នាជាប្ដីប្រពន្ធនៅតុលាការក្រុង Manhattan អំឡុងខែកញ្ញានោះ។
ខណៈគម្រោងត្រូវបានគ្រោងទុករួចរាល់ហើយនោះ អនាគតកូនក្រមុំ Hailey ត្រូវបានប្រទះឃើញទៅជួបជាមួយក្រុមហ៊ុនតុបតែងកម្មវិធីក្នុងទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍មុននេះ ដោយគ្មានវត្តមាន Justin Bieber ឡើយ។ តារាម៉ូដែលវ័យ ២២ ឆ្នាំរូបនេះ ត្រូវបានឃើញដើរចេញពីឡាន ដោយដៃរបស់នាងបានកាន់ឆ្កែសំណព្វ Oscar រួចដើរសំដៅចូលទៅក្នុងការិយាល័យរបស់ក្រុមហ៊ុននោះ។
“Revelry Event Designer” ជាក្រុមហ៊ុនរៀបចំកម្មវិធីមួយដ៏ល្បី។ ក្រុមហ៊ុននេះដែរ ក៏ធ្លាប់បានរៀបចំកម្មវិធីខួបកំណើតគម្រប់ ៤០ ឆ្នាំឲ្យតារាចម្រៀង John Legend ក៏ដូចជាកម្មវិធីជប់លៀងបុណ្យណូអែលរបស់តារាទូរទស្សន៍ Kris Jenner ដែលបានចំណាយរហូតដល់ ៥០ ម៉ឺនដុល្លារឯណោះ។
បើតាមសារព័ត៌មាន TMZ បានឲ្យដឹងថា Justin ទាមទារចង់រៀបការតាមប្រពៃណី ហើយពួកគេក៏បានជ្រើសរើសថ្ងៃទី ០១ ខែមីនាជាថ្ងៃកំណត់ ហើយថ្ងៃនោះដែរ ក៏ត្រូវជាថ្ងៃខួបកំណើតគម្រប់ ២៥ ឆ្នាំរបស់ Justin ដែរ។ ជាមួយគ្នានេះដែរ ពិធីរៀបមង្គលការរបស់ពួកគេនឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Los Angeles ដោយមានការអញ្ជើញចូលរួមពីសំណាក់មិត្តភ័ក្ដិ និងក្រុមគ្រួសារ៕