Henry ចង់​ខ្ចី Fellaini ពី Man Utd ដើម្បី​ទៅ​ជួយ​ស្រោចស្រង់ Monaco

  • 2019-01-19 02:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marouane Fellani អាច​នឹង​​ផ្លាស់​ទៅ​លេង​នៅ Ligue 1 ជាមួយ​ក្លឹប Monaco បន្ទាប់​អ្នក​ចាត់ការ Thierry Henry ត្រូវ​បាន​គេ​រាយការណ៍​បាន​ទាក់ទង​ជាមួយ Manchester United ដើម្បី​ធ្វើ​ការ​ខ្ចី​ជើង។

Henry ចង់​នាំ​យក​ខ្សែ​បម្រើ​​កម្ពស់​ខ្ពស់​រូប​នេះ​ ដើម្បី​ជួយ​លេង​រហូរ​ចប់​រដួវ​កាល​នេះ។ ស្របពេល​ក្រុម​​របស់​លោក​កំពុង​ដុនដាប​​ប្រជែង​រក​កន្លែង​សុវត្ថិភាព​បាន​លេង​នៅ​ Ligue 1 ជា​បន្ត​ទៀត។ ត្បិត​តែ​មាន​ការ​ទាក់ទង​ខ្ចី​ជើង​ពិត​មែន តែ​មិន​ទាន់​លេចឭ​ខាង Man Utd ឲ្យ​កីឡាករ​ទៅ​ឬ​អត់​ទេ។

ថ្មី​​ៗ​នេះ Cesc Fabregas ទើប​តែ​ចាកចេញ​ពី Premier League ទៅ​ចូលរួម​ជាមួយ Henry បើ​តាម​ការ​ជាក់​ស្ដែង Fellani អាច​ជា​កីឡាករ​បន្ទាប់​ដែល​ត្រូវ​ទៅ។ បន្ទាប់​ពី​ចាប់​ផ្ដើម​រដូវ​កាល​ដ៏​យ៉ាប់យ៉ឺន​ ក្រោម​ការ​ដឹក​នាំ​របស់​លោក  Leonardo Jardim ក្លឹប​ធ្លាប់​តែ​ខ្លាំង Monaco ពេល​នេះ​ស្ថិត​នៅ​តំបន់​ដែល​ត្រូវ​គេ​កាត់​ចោល​លេខ​១៩៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម