Suzuki បន្ថែមអំពូល LED លើ NEX-II ២០១៩ ភ្លឺច្បាស់ងាយស្រួលបើកពេលយប់

  • 2019-01-20 10:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki Nex II ស៊េរី​ថ្មី ២០១៩ បំពាក់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន ១១៥ សេសេ រួមជា​មួយ​ប្រព័ន្ធ​បេន​សាំង FI ដែល​ជា​បច្ចេកវិទ្យា​ថ្មី​របស់ Suzuki គឺ SEP (Suzuki Eco Performance) ដែល​ជួយ​ឲ្យ​ម៉ាស៊ីន​កាន់​តែ​ស៊ី​សាំង​តិច​ជាង​មុន និង​បានកែប្រែថ្មីបន្ថែមទៀតនូវអំពូល LED លើ​ស៊េរី​ថ្មី​នេះ ដើម្បី​ឲ្យ​ម៉ូតូដ៏តូចនេះ​​កាន់​តែភ្លឺច្បាស់ និង​ងាយស្រួលក្នុងការបើកពេលយប់។

លក្ខណៈ​ពិសេស​ NEX II ដូច​ជា៖

  • ក្បាល​ចង្កៀង​រចនា​បែប​ស្ព័រ និង​មាន​មុខ​កាត់​ជ្រៅ។
  • រូប​រាង​ទាំង​មូល​ថ្មី ចង្កៀង​មុខ ស្តុប​ក្រោយ រចនា​ថ្មី​មាន​ពន្លឺ​ភ្លើ​ច្បាស់​ជាង​មុន។
  • ឆ្អឹង​តួ​ម៉ូតូ​ជា​ប្រភេទ​ដែក​ថែប​ស្វិត ធ្វើ​ឲ្យ​ការ​បើក​បរ​មាន​លំនឹង និង​ស្ថេរ​ភាព។
  • ម៉ាស៊ីន​មាន​កម្ពស់​ពី​ផ្ទៃ​ដី 150 mm កម្ពស់​កែប​ទាប​ល្មម​ងាយ​ស្រួល​បើក​បរ។
  • ឃ្លុប​ក្រោម​កែប និង​ហោប៉ៅ​មុខ​ពីរ ធំទូលាយ​ជាង​មុន​មាន​ភាព​រឹង​មាំ។ ហ្វ្រាំង​បូម​មុខ​មាន​ទំហំ​ធំ​ជាង​មុន និង​ម័រឌីស័រ​ក្រោយ បូម​រឹង​អាច​ធន់​និង​ទម្ងន់​ធ្ងន់។
  • កុង​ទ័រ​ថ្មី​បែប​ស្ព័រ បែង​ចែក​មុខ​ងារ​ជាបី​ផ្សេង​គ្នា​គឺ សញ្ញា​ភ្លើង​ហ្វា ភ្លើង​សញ្ញា​បច្ចេកទេស និង​ភ្លើង​សញ្ញា​ឆ្វេង​ស្ដាំ។
  • ប្រព័ន្ធ​សោរ​ប្រភេទ Shutter Key មាន​គម្រប់​ការពា​សុវត្តិភាព និង​មិន​ជ្រាប់​ទឹក។
  • រង្វង់​កង់​ធំ​ល្មម ប្រភេទ​កាំ​បន្ទះ​បួន​កាំ អម​ជា​មួយ​ស្ទឹកគ័រ​ព័ន្ធ​ជុំវិញ។
  • ចំពោះតម្លៃគ្រឿង LED បន្ថែមមិនទាន់ត្រូវបានទម្លាយឲ្យដឹងទេ។

ក្រៅពីនេះ ក្រុមហ៊ុន Suzuki បានក្លាយជាអ្នកឧបត្ថម្ភផ្លូវការ (Sponsor) របស់ក្រុមបាល់ទាត់អាជីព Soltilo Angkor FC និងសាលាថ្នាលបាល់ទាត់នេះ រយះពេល៣ឆ្នាំគឺចាប់ពីឆ្នាំ ២០១៩ ដល់ ឆ្នាំ២០២១ ក្នុងគោលបំណងចង់​ពង្រីកអតិថិជនវ័យក្មេងៗដែលមិនត្រឹមតែក្នុងទីក្រុងភ្នំពេញ ប៉ុន្តែតាមបណ្តាខេត្តក្រុងផងដែរ។

វាពិតជាមានសារៈសំខាន់ណាស់ដែលទទួលអតិថិជនវ័យក្មេងៗ បន្ថែមទៀតពិសេសអតិថិជនចំណូលថ្មីដោយសារពួកគេអាចប្តូរពីម៉ាកផ្សេងៗមកប្រើម៉ាក Suzuki នៅពេលដែលពួកគេពេញចិត្តពីគុណភាព និងជាប់ចិត្តលើសេវាកម្មរបស់ Suzuki៕

អានបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី