ច្បាស់ហើយ! Bellerin នឹង​មិន​បាន​លេង​ប្រកួត​ណា​ទៀត​ទេ​នៅ​រដូវ​កាល​នេះ

  • 2019-01-22 00:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hector Bellerin នឹង​អវត្តមាន​រហូត​ដល់​ចប់​រដូវ​កាល​ក្រោយ​ការ​ស្កេន​រក​ឃើញ​ថា​រូប​គេ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​ទាមទារ​ការ​ព្យាបាល​រយៈ​ពេល​យូរ។​

ខ្សែ​ការពារ​ស្លាប​ស្ដាំ​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​បាន​សែង​ចេញ​ពី​ទីលាន​ប្រកួត​នៅ​នាទី​៧២​ ក្នុង​ការ​ប្រកួត​ដែល​ Arsenal បាន​យក​ឈ្នះ​ Chelsea នៅ​កីឡដ្ឋាន​ Emirates កាល​ពី​ថ្ងៃ​សៅរ៍​។​ ក្រុម​គ្រូពេទ្យ​រំពឹង​ថា​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​នឹង​នៅ​ក្រៅ​ទីលាន​ពី​ចន្លោះ​៦ ទៅ​៩​ខែ​។​

នេះ​គឺ​ជា​របួស​ទីពីរ​ហើយ​នៅ​រដូវ​កាល​២០១៨-១៩ ​របស់ Bellerin បន្ទាប់​ពី​រូប​គេ​ទើប​តែ​ជា​ពី​របួស​កំភួន​ជើង​ក្នុង​ប្រកួត​ទល់​ Southampton កាល​ពី​ខែ​ធ្នូ។ Arsenal បច្ចុប្បន្ន​កំពុង​ឈរ​លេខ​៥​ក្នុង​តារាង​តាម​ពី​ក្រោយ​លេខ​៤​ Chelsea ចំនួន​៣​ពិន្ទុ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន