Oppo នឹងបង្ហាញឡេន Zoom បាន ១០ ដងមិនធ្លាក់គុណភាពនៅ MWC
- 2019-01-22 02:56:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Oppo នឹងបង្ហាញឡេន Zoom បាន ១០ ដងមិនធ្លាក់គុណភាពនៅ MWC
ចន្លោះមិនឃើញ
Oppo បានប្រកាសពីកម្មវិធី Oppo Innovation Event ធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ ២០១៩ ដែលកែវឡេនអាច Zoom បាន ១០ ដងដោយមិនធ្លាក់គុណភាពនឹងត្រូវបង្ហាញឡើងជាសកលលោក។
បញ្ជាក់ថា Oppo នឹងគ្រាន់តែបង្ហាញឡេន Zoom នេះតែប៉ុណ្ណោះ ដោយមិនបំពាក់វានៅលើស្មាតហ្វូនដើម្បីបង្ហាញនោះទេ។ កាលពីឆ្នាំ ២០១៧ ក្នុងកម្មវិធី MWC ក្រុមហ៊ុន Oppo ក៏បានបង្ហាញឡេន Zoom ប្រភេទនេះដែរ ដែលអាច Zoom បាន ៥ ដង។
ក្រៅពីឡេនថ្មីនេះ គេរំពឹងថា Oppo នឹងបង្ហាញចេញព័ត៌មានបន្ថែមអំពីស្មាតហ្វូនអាចបត់បាន និងស្មាតហ្វូន 5G សម្រាប់ទីផ្សារអឺរ៉ុប ដូច្នេះកុំភ្លេចតាមដានការប្រកាសនៅថ្ងៃទី ២៣ កុម្ភៈខាងមុខនេះ៕
ចុចអាន៖