មកមើល ទិដ្ឋភាពគួរឲ្យភ្ញាក់ផ្អើលនៃទឹកធ្លាក់ Niagara ចាប់ផ្ដើមកក ក្រោយអាកាសធាតុត្រជាក់ខ្លាំង

  • 2019-01-23 01:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ធ្លាក់ Niagara ដ៏​ល្បី​ល្បាញ​បាន​ចាប់​ផ្ដើម​កក​ក្រោយ​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​ខ្លាំង​នៅ​រដ្ឋ​ញូវយ៉ក​សហរដ្ឋអាមេរិក​នា​សប្ដាហ៍​នេះ។

អ្នក​ទៅ​ទស្សនា​ជា​ច្រើន បាន​នាំ​គ្នា​ចែក​រំលែក​រូប​ថត​នៃ​ទឹក​ធ្លាក់​ដ៏​ល្បី​ដែល​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​មួយ​ផ្នែក​ទៀត​ដែល​គួរ​ឲ្យ​ទាក់​ទាញ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​រូប។ ទិដ្ឋភាព​ពណ៌​ស​នា​រដូវ​រងា​នៃ​ទឹក​ជ្រោះ Niagara ត្រូវ​បាន​បង្ក​ឡើង​ដោយ​អ័ព្ទ​ដែល​កក​នៅ​ក្នុង​ខ្យល់​អាកាស​ដោយ​សារ​ចលនា​យឺត​នៃ​លំហូរ​របស់​ទឹក។

គួរ​ឲ្យ​ដឹង​ថា អាកាស​ធាតុ​នៅ​ទឹក​ធ្លាក់ Niagara បាន​ចុះ​ដល់ -៥អង្សាសេ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​ច្រើន​នា​ឆ្នាំ​នេះ ខណៈ​ពេល​ដែល​កាល​ពី​សប្ដាហ៍​មុន​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​បំផុត​ដល់ -២៥​អង្សាសេ​ហើយ​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​ត្រឹម ១៥​នាទី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម