៣ ចំណុច​ពិសេសៗ​ធ្វើ​ឲ្យ​ទស្សនិកជន​ពិបាក​រំលង​ស្តង់ Sabay

  • 2014-11-17 00:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្តង់ Sabay នៅ​តែ​បន្ត​ទាក់ទាញ​ចំណាប់អារម្មណ៍​ទស្សនិកជន​បាន​ច្រើន​ដដែល​ក្នុង​ថ្ងៃ​ទី ៣ នេះ ទោះបីជា ២ ថ្ងៃ​កន្លង​ទៅ​មាន​ប្រិយមិត្ត​ដែល​ស្រលាញ់​ចូលចិត្ត​បច្ចេកវិទ្យា​ទំនើប​ចូល​មក​ទស្សនា និង​សាកល្បង​សេវា​កម្សាន្ត​អនឡាញ​នៅ​ស្តង់ Sabay ជាច្រើន​រួចរាល់​ហើយ​ក្ដី។ តើ​នៅ​ស្តង់ Sabay មាន​អ្វី​ពិសេស​ខ្លះ បាន​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន ITET 2014 ខ្លាំង​បែប​នេះ?

 

 

 

 

ឆាក​ឡូយ​ប្លែក​គេ

 

 

រៀបចំ​​ឡើង​ជា​ឆាក​ក្រាល​ទៅ​ដោយ​ព្រំ​ពណ៌​ក្រហម ហ៊ុមព័ទ្ធ​ដោយ​សំណាញ់​បែប​សិល្បៈ​ទំនើប ស្តង់ Sabay មើល​ទៅ​ល្អ​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ អេឡិចត្រូនិក និង​ទូរគមនាគមន៍​អន្តរជាតិ ITET 2014 នេះ។ ក្នុង​ការ​ដាក់​តាំង​បង្ហាញ​សេវា​កម្សាន្ត​អនឡាញ​របស់​ខ្លួន ស្តង់ Sabay ​បាន​ទាក់ទាញ​ចិត្ត​ទស្សនិកជន ITET 2014 ឲ្យ​ទាញ​កាមេរ៉ា​មក​មក​ផ្ដិត​យក​រូបភាព​ ពេល​​ពួកគាត់​ដើរកាត់ ខណៈ​ដែល​ស្តង់​ជាដទៃ​ទៀត​រៀបចំ​ឡើង​ស្ទើរ​តែ​ដូចៗ​គ្នា​ក្នុង​ការ​តាំង​ បង្ហាញ​ផលិតផល​របស់​ក្រុមហ៊ុន​រៀងៗ​ខ្លួន។

 

 

 

 

ផ្ដល់​រង្វាន់​ឥត​ឈប់

 

 

តាំង​ពី​នាទី​ដំបូង​រហូត​ដល់​នាទី​ចុងក្រោយ​នៃ​ដំណើរការ​ពិព័រណ៍ ITET 2014 ស្តង់ Sabay ផ្ដល់​រង្វាន់​ជាច្រើន​ហូរហែ​ដល់​ប្រិយមិត្ត​គ្រប់​រូប​ដែល​បាន​ចូល​មក​ទស្សនា និង​សាកល្បង​នូវ​សេវា​កម្សាន្ត​របស់ Sabay ក៏​ដូចជា​ទស្សនិកជន​ដែល​មាន​ភាព​ក្លាហាន​ក្នុង​ការ​ឡើង​លេង​ហ្គេម​សប្បាយៗ​កំប្លែងៗ​នៅ​លើ​ឆាក​ផង​ដែរ។

 

 

 

 

ការ​ប្រគំ​តន្ត្រី​ដោយ​ផ្ទាល់

 

 

មិនមែន​ត្រឹម​តែ​ជា​ស្តង់​សម្រាប់​តាំង​បង្ហាញ​សេវា​កម្សាន្ត​អនឡាញ​របស់ Sabay តែ​វា​ក៏​ជា​ឆាក​តន្ត្រី​សម្រាប់​ក្រុម​យុវជន​វ័យក្មេង Hear My Song ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ខាង​សិល្បៈ​ចម្រៀង តែងតែ​ច្រៀង និង​និពន្ធ​ចម្រៀង​ដោយ​ខ្លួនឯង ឡើង​មក​បង្ហើប​សំនៀង​ច្រៀង​បំពេ​អារម្មណ៍​ទស្សនិកជន ITET 2014 ផង​ដែរ។

 

 

 

 

កុំភ្លេច​ចូលរួម​ទាំងអស់​គ្នា​ណា៎! សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត ពិព័រណ៍ ITET 2014 នឹង​ដល់​ពេល​បញ្ចប់​ហើយ៕

 

 

អត្ថបទ៖ ភីឆាយ