ស្មានតែនៅស្រុកគេ តាមពិតទេសភាពដ៏ស្អាតបំផុតនេះ ជាបឹង១នៅភ្នំពេញសោះ

  • 2019-01-23 10:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​មួយ​ភ្លែត​ប្រិយមិត្ត​អាច​គិត​ថា ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ខាង​ក្រោម​នេះ នៅ​កន្លែង​មួយ​ដ៏​ឆ្ងាយ ឬ​នៅ​ស្រុក​គេ​ហើយ តែ​តាម​ពិត​ទៅ​វា​ជា​ទេសភាព​ នៅ​បឹង​ទំពន់ ជា​កន្លែង​ផ្គត់ផ្គង់​កញ្ឆែត​ដ៏​ធំ​បំផុត សម្រាប់​អ្នក​ភ្នំពេញ។ ទិដ្ឋភាព​ដ៏​ត្រកាល​ទាំង​នេះ ត្រូវ​បាន​​ផ្ដិត​យក​ដោយ​លោក គឹម បញ្ញារ័តន័ ជា​សិល្បៈករថត​រូប​ដ៏​ចំណាន​ម្នាក់។

រូប​ភាព​ជា​ច្រើន​សន្លឹក បាន​បង្ហាញ​ពី​ទិដ្ឋភាព​កញ្ឆែត​ជា​ច្រើន ត្រូវ​បាន​ប្រជាពលរដ្ឋ​ រៀប​ជា​គន្លង​ជា​ជួរ​ៗ ហាក់​បី​ដូចជា​កសិដ្ឋាន​ដាំ​បន្លែ​មួយ​ដ៏​ធំ​មួយ​ដូច្នោះ​ដែរ។ កញ្ឆែត ក៏​ជា​បន្លែ​មួយ​ដ៏​ពេញ​និយម សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ គេ​អាច​យក​វា​កែច្នៃ​ធ្វើ​ជា​ម្ហូប​ផ្សេងៗ​យ៉ាង​មាន​ឱជារស​ឆ្ងាញ់​ពិសា។ មិន​តែ​ប៉ុណ្ណោះ តំបន់​បឹង​ទំពន់​នេះ ក៏​ជា​ប្រភព​ប្រាក់​ចំណូល​មួយ​ដ៏​សំខាន់ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​លក់​កញ្ឆែត​នេះ៕

រូបភាពដោយ៖ គឹម បញ្ញារ័តន័ អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ