ចុម​! មាន​រឿង​អ្វី​បាន​ចិន​លុប​ចោល​ព័ត៌មាន Online ៧ លាន និង App ជាង ៩ ពាន់

  • 2019-01-24 05:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ឃ្លាំមើល​​ប្រព័ន្ធអ៊ីនធឺណិតរបស់​ប្រទេស​ចិន បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​លុប​ព័ត៌មាន​​អនឡាញ​ចំនួន ៧ លាន​ព័ត៌មាន និង​កម្មវិធី​ទូរសព្ទ ៩,៣៨២ ហើយ​​បាន​រិះគន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Tencent ថា​បាន​ចែកចាយ​​ព័ត៌មាន​មិន​សមរម្យ។

រដ្ឋបាល​ប្រព័ន្ធអ៊ីនធឺណិតហៅ​កាត់​ថា CAC ​​ចិន​បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​​លើ​វិបសាយ​របស់​ខ្លួន​ថា ខ្លួន​ក៏​បាន​បិទ​គេហទំព័រ ៧៣៣ ផង​ដែរ ហើយ​ចំណាត់​ការណ៍​នេះ ជា​ផ្នែក​មួយ​នៃ​ការ​បោសសម្អាត ព័ត៌មាន​ធ្វើ​ឱ្យ​មាន​ហានិភ័យ ព័ត៌មាន​​មិន​អាច​ទទួល​យក​បាន ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​នេះ​។

រដ្ឋបាល​​ខាង​លើ ក៏​​បាន​​បញ្ជា​ឱ្យ​ធ្វើ​ការ​ផ្លាស់ប្ដូរ Platform លើក​ Tiantian Kuaibao ​ដោយ​លើក​ឡើង​ថា កម្ម​វិធី​ព័ត៌មាន​របស់ Tencent  មួយ​នេះ បាន​ផ្ដល់​ព័ត៌មាន​មិន​សមរម្យ ធ្វើ​ឱ្យ​គ្រោះថ្នាក់ និង​បំផ្លាញ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet ecosystem) ខណៈក្រុមហ៊ុន Tencent មិន​ទាន់​ចេញ​មុខ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

ចំណែក​បណ្ដាញ​ចែកចាយ​រូបថត​មួយ របស់​ក្រុមហ៊ុន Huaban ក៏​រង​ការ​រិះគន់ផង​ដែរ​ថា បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ហើយ Huaban បាន​ឱ្យ​ដូចគ្នា សេវា Online របស់​ខ្លួន​មួយ​នេះ ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន ដើម្បី​ធ្វើ​កំណែទម្រង់​ថ្មី។ ​

ការ​គ្រប់គ្រង​​ប្រព័ន្ធ​អ៊ីនធឺណិត បាន​​​បន្តឹង​ខ្លាំងក្រោម​ការដឹកនាំរបស់​ប្រធានាធិបតី President Xi ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក។ ​

ក្នុង​វិច្ឆិកា ឆ្នាំ​ ២០១៨ ​CAC បានបិទ​គណនី​បណ្ដាញ​សង្គម​ របស់អ្នក​ផ្ដល់​​ព័ត៌មាន​ឯករាជ្យ​ចំនួន ៩,៨០០ ដោយ​អះអាង​ថា គណនី​ទាំង​នោះ ផ្សព្វផ្សាយ​ព័ត៌មាន​​បង្កគ្រោះថ្នាក់​ដល់ន​យោបាយ និង​ក្លែងបន្លំ​ប្រវត្តិសាស្ត្រ​ របស់​បក្ស​កុម្មុយនិស្ត​​ចិន​៕

ប្រភព៖ Gadgets   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ