មកមើល កំពូលឪពុកប្រចាំឆ្នាំ ថតរូបកូនស្ទីលប្លែកៗគួរឲ្យអស់សំណើចបំផុត
- 2019-01-24 06:55:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល កំពូលឪពុកប្រចាំឆ្នាំ ថតរូបកូនស្ទីលប្លែកៗគួរឲ្យអស់សំណើចបំផុត
ចន្លោះមិនឃើញ
អ្នកជំនាញថតរូប និងកាត់តរូបថតម្នាក់ឈ្មោះ Matt MacMillan បានចែករំលែករូបភាពកូនប្រុសរបស់ខ្លួនជាច្រើនទៅក្នុងបណ្ដាញសង្គមជាមួយស្ទីលប្លែកៗទាក់ទាញអ្នកប្រើប្រាស់ជាច្រើនអ្នក។ នៅក្នុងរូបភាពទាំងនេះ លោកបានថតរូបកូនប្រុសរបស់ខ្លួនដែលមិនកើតមិនគ្រប់ខែដោយធ្វើសកម្មភាពមនុស្សពេញវ័យជាច្រើនដូចជាកោរពុកមាត់, លេងបៀរ និងធ្វើការងារផ្ទះផ្សេងៗជាដើម។ ឪពុករូបនេះឲ្យដឹងថា រូបនីមួយៗចំណាយពេលថតចន្លោះពី ១៥-២០នាទី ដែលភាគច្រើនចំណាយពេលទៅលើការរៀបចំសម្ភារ និងការកាត់តឲ្យមើលទៅសមជាមួយរូបភាព។ លោកបានចំណាយពេលកាត់តរូបរបស់លោកដែលកាន់កូនតូចចេញពីផ្ទៃខាងក្រោយ ហើយជារឿយៗប្រពន្ធរបស់លោកក៏ជួយក្នុងការថតផងដែរ។
ខាងក្រោមនេះគឺជា កំពូលឪពុកប្រចាំឆ្នាំ ថតរូបកូនស្ទីលប្លែកៗគួរឲ្យអស់សំណើចបំផុត ៖
ចុចអាន ៖
មកមើល ទិដ្ឋភាពគួរឲ្យភ្ញាក់ផ្អើលនៃទឹកធ្លាក់ Niagara ចាប់ផ្ដើមកក ក្រោយអាកាសធាតុត្រជាក់ខ្លាំង
មកមើល សម្រស់ដ៏ត្រកាលនៃជីវិតក្រោមផ្ទៃសមុទ្រ កម្រឃើញបំផុតពីមុនមក