ក្រោយខេមរៈ ស្រីពៅ លាចាកលោកទៅ តារាល្បីៗ បង្ហោះសារសោកស្ដាយ ទាំងរន្ធត់ចិត្តបំផុត

  • សុក្រ, 25 មករា 2019 09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​មរណភាព​​របស់​តារា​ចម្រៀង ខេមរៈ ស្រីពៅ បាន​ក្លាយ​ជា​រឿង​ដ៏​រន្ធត់​ចិត្ត​ជា​ទី​បំផុត គ្រប់​មជ្ឈដ្ឋាន។ ពិសេស​ក្នុង​រង្វង់​សិល្បៈ​ពិត​ជា​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ចំពោះ​ការ​បាត់បង់​សិល្បៈ​ការិនី​ដ៏​មាន​សមត្ថភាព​រូប​នេះ។ តារា​ចម្រៀង​ តារា​សម្ដែង ជា​ច្រើន​រូប​បាន​បង្ហោះ​សារ​សោក​ស្ដាយ ជា​បន្ត​បន្ទាប់​ចំពោះ​ការ​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង របស់​តារា​ចម្រៀង​ខេមរៈ ស្រីពៅ។ ខាង​ក្រោម​នេះ​សុទ្ធ​តែ​តារា​ល្បីៗ បាន​បង្ហោះ​សារ​រំលែក​ទុក្ខ ទៅ​ដល់​ក្រុម​គ្រួសារ​របស់​តារា​ចម្រៀង​រូប​នេះ៖

១. កញ្ញា​សុខ ពិសី

តារា​ល្បី​ឈ្មោះ​ជួរ​មុខ​ប្រចាំ​ផលិតកម្ម​សាន់ដេ កញ្ញា​សុខ​ ពិសី បាន​សរសេរ​សារ​មួយ​យ៉ាង​ក្ដុក​ក្ដួល​ថា៖ «ពៅ​អើយ​បង​តក់​ស្លុត​ណាស់ ពេល​បាន​ឮ​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ នាង​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ផង»។

២. អ្នក​នាង ពេជ្រ សោភា

ចំណែក​ឯ​អ្នក​នាង ពេជ្រ សោភា វិញ​ក៏​មាន​ការ​រន្ធត់​ចិត្ត​មិន​ធម្មតា​ដែរ អ្នក​នាង​បាន​សរសេរ​នៅ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​ថា៖ «សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់​ប្អូន​ស្រីផង សូម​ប្អូន​ស្រី​ទៅ​ឲ្យ​បាន​សុខ»។

៣.​អ្នក​នាង សុខ ស្រីនាង

ចំណែក​ឯ​អតីត​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ​​វិញ បាន​បញ្ចេញ​សារ​មួយ​ទាំង​ទឹក​ភ្នែក​ថា៖ សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​ប្អូន​ស្រី​ខេមរះ ស្រីពៅ​ សូមឲ្យ​ប្អូន​បាន​ទៅ​កាន់​សគតិភព។ តារា​ស្រី​ប្រចាំ​ផលិត​ហង្ស​មាស​រូប​នេះ ថែម​ទាំង​សរសេរ​ពាក្យ​មួយ​ឃ្លា​ទៀត​ថា៖ «ស្រណោះណាស់»

៤. អ្នក​នាង​ ខាត​ សុឃីម

ចំណែក​ឯ​តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុឃីម វិញ​បាន​សរសេរ​រៀបរាប់​ថា​៖សូម​ចូល​រួម​មរណ:​ទុក្ខ​តារា​ចម្រៀង​ ខេមរ: ស្រីពៅ ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​តារា​ចម្រៀង​ខេមរៈ សេរីមន្ត បាន​លាចាក​លោក​នេះ​ហើយ នៅសៀលថ្ងៃនេះវេលាម៉ោង១នៅប្រទេសឥណ្ឌា សូមបងប្អូន​ទាំង​អស់​គ្នា​ជួយ​ចែក​រំលែក​ជូន​សាធារណៈជនឲ្យបានជ្រាបផង សូមបញ្ជាក់​ថា​កញ្ញា​បាន​ឈឺ​អស់​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ។

៥. លោក​ កែវ វាសនា

តារា​ប្រុស​ធ្លាប់​រួម​ទ្រនំ​ជាមួយ​កញ្ញា ខេម​រៈ​ ស្រីពី ឯណេះ​វិញ​ហាក់​ក្ដុក​ក្ដួល​ខ្លាំង ហើយ​បាន​បញ្ចេញ​សារ​មួយ​ថា៖ «ពិតជា​សោកស្តាយ​ណាស់​ដែល​បាន​លឺ​ដំណឹង​ដ៏​អាក្រក់​មួយ​នេះ សូម​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព​ផង សូម​ឲ្យ​ប្អូនស្រី​កើត​ជាតិណាៗ​កុំ​ឲ្យ​ដូច​ជាតិ​នេះ​ទៀត សូម​វិញ្ញាណក្ខន្ធ​ប្អូន​ស្រី​ទៅ​បាន​ទៅ​ដល់​ឋាន​សួគ៌​ចុះ»។

ក្រៅ​ពី​តារា​ខាង​លើ នៅ​មាន​សិល្បៈ​សិល្បៈ​ការិនី​ជា​ច្រើន​រូប​ទៀត ដែល​បាន​ចូលរួម​រំលែក​ទុក្ខ ដល់​ក្រុម​គ្រួសារ​សព នៃ​តារា​ចម្រៀង ខេមរៈ ស្រីពៅ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី