ក្តុកក្តួលចិត្ត! រោងបុណ្យចាំសព ស្រីពៅ ត្រឡប់មកវិញ

  • 2019-01-26 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរូបរោង​បុណ្យ​ និងពាក្យថា «រង់ចាំពៅមក» ផុសដោយគណនីហ្វេសប៊ុក Khemarak Sreypov បង្ហាញពីសភាពសោកសង្រេងចិត្ត សេចក្តីសោកស្តាយ រកអ្វីមកថ្លែងមិនបាន។

ចំពោះសព ខេមរៈ ស្រីពៅ ​នេះត្រូវគេដឹងថាកំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន​ ដែលនឹងមកដល់នៅល្ងាចថ្ងៃសៅរ៍នេះ។ នេះបើតាមការផ្សព្វផ្សាយរបស់​បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន។

រោងបុណ្យសព ដែលធ្វើរួចរាល់ក្នុងរូបភាពខាងក្រោមនេះ ត្រូវបានប្រភពផ្តល់ព៌ត៌មានប្រាប់ថា រៀបចំយ៉ាងស្ងប់ស្ងាត់ រង់ចាំសព តារាចម្រៀង ខេមរៈ ស្រីពៅ ត្រឡប់មកដល់ នឹងប្រារព្ធពិធីបុណ្យជូនវិញ្ញាណក្ខន្ធ របស់កញ្ញា នៅឯគេហដ្ឋានលោក ខេមរៈ ភារុណ នៅក្បែរវត្តសំរោងអណ្តែត៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី