មើល​ហើយ​​ក្តុកក្តួល​ចិត្ត ទិដ្ឋភាព​អ្នកគាំទ្រ​រាប់​ពាន់​នាក់ រង់ចាំសពកញ្ញា ខេមរៈ ស្រីពៅ មក​ពី​ឥណ្ឌា​យប់មិញ

  • 2019-01-28 03:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ កញ្ញា ខេមរៈស្រីពៅ ត្រៀបត្រារង់ចាំទទួលសពមកពីប្រទេសឥណ្ឌាតាំងពីប្រលានយន្តហោះ ពោធចិនតុង រហូតដល់គេហដ្ឋាន នៅក្បែរវត្តសំរោងអណ្តែត ទល់មុខ កន្លែងកម្សាន្ត ចំការព្រីង តាំងពីម៉ោង ជាង ៥ ល្ងាចរហូតដល់យប់ជ្រៅ។

ដោយអ្នកគាំទ្រ ចង់ឃើញសពកញ្ញា ខេមរៈ ស្រីពៅ និងមានបំណងចង់ចូលដុតធូប ឧទ្ទិសកុសល បួងសួងដល់វិញ្ញាណក្ខន្ធនៃសព ក៏ប៉ុន្តែ ដោយមានចូលរួមច្រើនកុះករពេក ម្ចាស់បុណ្យ និងក្រុមគ្រួសារ សុំការយោគយល់ បិទអ្នកគាំទ្រទាំងអស់ មិនឱ្យមានការចូលខាងក្នុងគេហដ្ឋានបានឡើយ។

បើទោះជាមិនបានចូលខាងក្នុងគេហដ្ឋានគោរព វិញ្ញាណក្ខន្ធ សព របស់កញ្ញា ខេមរៈ ស្រីពៅ ក៏ពិតមែន តែអ្នកគាំទ្រ នៅតែបន្តរង់ចាំមើលពីខាងក្រៅរោងបុណ្យ រហូតដល់យប់ម៉ោងជាង ១០ ទើបមានការរសាយបន្តិចម្តងៗ ត្រឡប់ទៅកាន់ទីកន្លែងរបស់ខ្លួនរៀងខ្លួន ដោយទឹកចិត្តសោកស្តាយ អាណិតជាពន់ពេក​ដល់តារាចម្រៀងវ័យក្មេង ប្អូនស្រីពៅ លោក ខេមរៈ សិរីមន្ត។

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី