ខ្លោចចិត្ត គ្រួសារ ខេមរៈ ស្រីពៅ ទប់ទឹកភ្នែកលែងជាប់ ពេលបូជាសពថ្ងៃមិញ
- 2019-01-28 08:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោចចិត្ត គ្រួសារ ខេមរៈ ស្រីពៅ ទប់ទឹកភ្នែកលែងជាប់ ពេលបូជាសពថ្ងៃមិញ
ចន្លោះមិនឃើញ
ពិធីបូជាសពរបស់កញ្ញា ខេមរៈ ស្រីពៅ បានធ្វើឡើងនៅវត្តសំរោងអណ្ដែត ដោយគ្រួសាររួមទាំងមិត្តភ័ក្ដិសិល្បៈ និង Fan ជាច្រើនបានចូលរួម ជាការលាដំណើរចុងក្រោយរបស់អតីតតារាចម្រៀងកម្សត់ម្នាក់នេះ។
អ្នកចូលរួមទាំងអស់ សុទ្ធតែមានអារម្មណ៍ក្ដុកក្ដួល ទប់ទឹកភ្នែកមិនជាប់ពេលឃើញទិដ្ឋភាពសោកសង្រេងបែបនេះ។ បើទោះជាពិធីបូជា ប្រព្រឹត្តឡើងទាំងកណ្ដាលថ្ងៃត្រង់ ក្ដៅខ្លាំងយ៉ាងណា ក៏មិត្តភ័ក្ដិសិល្បៈ រួមទាំងអ្នកគាំទ្រទាំងអស់ មិនរួញរា នៅតែបន្តដំណើរចូលរួមរំលែកទុក្ខ និងជាការលាចុងក្រោយគ្មានថ្ងៃត្រលប់ របស់ ម្ចាស់បទ "ឃើញអូនល្អ ខ្លះផង"។
ទឹកភ្នែកទប់លែងជាប់ នៅពេលលោកអាចារ្យបានហៅសាច់ញាតិ ឲ្យមកមើលមុខ កញ្ញា ខេមរៈ ស្រីពៅ ក្នុងក្តាមឈូសជាលើកចុងក្រោយ ធ្វើឲ្យបងប្អូន ក្រុមគ្រួសាររបស់អតីតតារារូបនេះ កាន់តែក្តុកក្តួលលើសដើម។