កាក់​កប​ខ្លាំង! ញឹម​ ច័ន្ទថន ដើរ​តួ​ឯក​២​រឿង​ជាប់ៗ​គ្នា​ដើម​ឆ្នាំ​ថ្មី

  • 2019-01-29 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ដើម​ឆ្នាំ ២០១៩ តារា​សម្ដែង​ ញឹម​ ច័ន្ទ​ថន​ កំពុង​តែ​មមាញឹក​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ ដែល​មាន​គម្រោង​ថ្មីៗ​ឲ្យ​ធ្វើ​ជា​បន្ត​បន្ទាប់​សឹង​តែ​រក​ពេល​ដក​ឃ្លា​មិន​ឃើញ។

កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​នេះ កញ្ញ ច័ន្ទ​ថន បាន​សម្ដែង​ជា​តួអង្គ​ឯក​ម្ដង​រួច​ទៅ​ហើយ ជាមួយ​តារា​សម្ដែង​ ម៉េង ប៊ុនឡូ នៅ​ក្នុង​រឿង​ "ចិញ្ចៀន"​ ដែល​ទទួល​បាន​ការ​គាំទ្រ​និង​ជោគជ័យ​យ៉ាង​ច្រើន ដល់​ថ្នាក់​ពេល​នេះ​ត្រៀម​ដាក់​បញ្ចាំង​នៅ​ខេត្ត​កំពង់​ចាម​ទៀត​ផង​។ ចំណែក​ឯ​ភាពយន្ត​ថ្មី​ "ម៉ាដាម​អាប" គ្រោង​ដាក់​បញ្ចាំង​នៅ​ចុង​ខែ​នេះ​គឺ​ ជា​ស្នាដៃ​របស់​នាង​​ថត​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​ការ​កាត់​ត​ និង​បច្ចេកទេស​ផ្សេងៗ​រហូត​ទើប​មាន​ឱកាស​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ល្ងាច​មិញ។

​ថ្លែង​មក​កាន់ Sabay កញ្ញា​​បញ្ជាក់​ប្រាប់​ថា ខ្លួន​ពិត​ជា​មមាញឹក​ខ្លាំង​ដក​ឃ្លា​សឹង​មួយ​រួច​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​មុន។ "ហ្នឹង​ហើយ​អូន តាំង​ពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ បង​បដិសេធ​ចោល​រឿង​ភាគ​ដល់​ទៅ ៥​ ៦ រឿង​ឯណោះ ព្រោះ​តែ​រវល់​ពេល​ហើយ​ថា​ចង់​សម្ដែង​រឿង​ដុំ ប៉ុន្តែ​ឆ្នាំ​នេះ​នឹង​ផ្ដោត​លើ​ការ​ថត​រឿង​ភាគ​វិញ​ហើយ។" ញឹម ច័ន្ទ​ថន ប្រាប់​ថា​ដូច្នេះ។

Poster រឿង "ចិញ្ចៀន"
Poster រឿង "ម៉ាដាម អាប"

ក្រៅ​ពី​សម្ដែង​ តា​រា​ជើង​ចាស់​រូប​នេះ​ក៏​កំពុង​ចង់​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ ប៉ុន្តែ​ទាស់​ត្រង់​គឺ​មិន​ទាន់​​មាន​ទុន​គ្រប់​គ្រាន់​​ និង​ចង់​​​ផ្ដោត​សំខាន់​ទៅ​លើ​អាជីព​ជា​អ្នក​សម្ដែង​និង​ទុក​ការ​រកស៊ី​នៅ​មួយ​ឡែក​សិន៕

អត្ថបទ៖ ធារ៉ូ