ផ្កាយ​សំណាង Fellaini ជិត​​សម្រេច​​ផ្ទេរ​ទៅ​កើប​លុយ​នៅ​ក្លឹប​ចិន​

  • 2019-02-01 03:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប​ Shandong Luneng នៃ​ក្របខ័ណ្ឌ Chinese Super League​ ជុំវិញ​ការ​ផ្ទេរ​ Marouane Fellaini។​​

ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្សិក​បាន​ជាប់​តេស្ត​សុខភាព​រួច​ជា​ស្រេច​ហើយ​ រង់​ចាំ​តែ​ការ​ប្រកាស​បង្ហាញ​មុខ​ក្នុង​សន្និសីទ​កាសែត​ប៉ុណ្ណោះ។​ Fellaini វ័យ​៣១​ឆ្នាំ​បាន​ចូល​រួម​ជាមួយ​ United ដោយ​ផ្ទេរ​ពី​ Everton ក្នុង​តម្លៃ​ខ្ពស់​២៧​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៤។​ រូបគេ​គឺ​ជា​កីឡាករ​ដំបូង​ដែល​ក្លឹប​ទិញ​ចាប់​តាំង​ពី​ Sir Alex Ferguson ប្រកាស​ចូល​និវត្តន៍។​

Fellaini បាន​ត​កុងត្រា​ថ្មី​២​ឆ្នាំ​ជាមួយ​បិសាច​ក្រហម​កាល​ពី​ឆ្នាំ​មុន​ប៉ុន្តែ​លេង​ត្រឹម​៣​នាទី​ប៉ុណ្ណោះ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ថ្មី​ Ole Gunnar Solskjaer។ កីឡាករ​កម្ពស់​​១,៩៤​ម៉ែត្រ​លេង​បាន​១៤១​ប្រកួត​ស៊ុត​២៥​គ្រាប់​​ឲ្យ​ Unitedក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​៣​ផ្សេង​គ្នា​​មាន​ David Moyes, Louis van Gaal និង​ Jose Mourinho។

អតីត​កីឡាករ​សក់​សំពោង​រូប​នេះ​រួម​ចំណែក​ជួយ​ United ឈ្នះ​ពាន​ FA Cup ឆ្នាំ​២០១៦, Europa League និង​​ League Cup ក្នុង​ឆ្នាំ​២០១៧៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន