មក​ស្គាល់​កំពូល​សេដ្ឋី​បច្ចេកវិទ្យា ១៣ រូប​បរិច្ចាគ​ទ្រព្យ​ធន​សប្បុរស​ធម៌​ច្រើន​ជាង​គេ​ក្នុង​លោក

  • 2019-02-01 07:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ វិស័យ​បច្ចេកវិទ្យា​ជា​វិស័យ​ដែល​រីក​ចម្រើន​លឿន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​ធ្វើ​ឲ្យ​អ្នក​បង្កើត​បច្ចេកវិទ្យា​ថ្មី និង​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ កើប​លុយ​បាន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី ហើយ​ក្លាយ​ជា​កំពូល​សេដ្ឋី​នៅ​ក្នុង​ពិភព​លោក។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ កំពូល​សេដ្ឋី​ដែល​មាន​បាន​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ ក៏​មាន​ចិត្ត​សប្បុរស​ធម៌​ច្រើន​ណាស់​ដែរ ដែល​បាន​បរិច្ចាគ​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ ដើម្បី​ជួយ​ក្នុង​វិស័យ​នានា​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ពិសេស​តាម​ប្រទេស​កំពុង​អភិវឌ្ឍ​តែ​ម្ដង។

ក្នុង​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​មុខ​កំពូល​សេដ្ឋី​ពិភព​លោក ១៣ រូប​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​បាន​បរិច្ចាគ​ធនធាន​គិត​ជា​ភាគរយ​សរុប​នៃ​ទ្រព្យ​របស់​ខ្លួន​ច្រើនជាង​គេ៖

១៣. Steve Ballmer ៖ បរិច្ចាគ ០,៣២ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ៣៨,៤ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ១២១ លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ អតីត CEO ក្រុមហ៊ុន Microsoft

១២. Jack Ma ៖ បរិច្ចាគ ០,៣៣ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ៣៩ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ១២៩,៤ លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ អ្នក​បង្កើត និង​ជា​អគ្គ​ក្រុម​ប្រឹក្សា​ភិបាល Alibaba

១១. Masayoshi Son ៖ បរិច្ចាគ ០,៥៣ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ២២,៧ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ១២០ លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ CEO ធនាគារ​វិនិយោគ​ជប៉ុន SoftBank

១០. Laurence Powell Jobs ៖ បរិច្ចាគ ០,៨ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ១៨,៨ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ១៥០ លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ ទទួល​បាន​កេរ្តិ៍​មរតក​ពី​អតីត​ស្វាមី លោក Steve Jobs

៩. Jeff Bezos ៖ បរិច្ចាគ ១,៩ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ១១២ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ២,១៤ ពាន់​លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ ម្ចាស់​ក្រុមហ៊ុន និង CEO នៃ Amazon.com

៨. Larry Ellison ៖ បរិច្ចាគ ២,១ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ៥៨,៥ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ១,២ ពាន់​លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ សហ​ស្ថាបនិក និង CTO របស់ Oracle

៧. Mark Zuckerberg ៖ បរិច្ចាគ ២,៤ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ៧១ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ១,៧២ ពាន់​លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ សហ​ស្ថាបនិក និង​ជា CEO នៃ Facebook

៦. Larry Page ៖ បរិច្ចាគ ៣,១ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ៤៨,៨ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ១,៥ ពាន់​លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ សហ​ស្ថាបនិក Google និង​ជា CEO របស់ Alphabet Inc,

៥. Ma Huateng ៖ បរិច្ចាគ ៤,៤ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ៤៥,៣ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ២,០១ ពាន់​លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ សហ​ស្ថាបនិក និង​ជា​ CEO នៃ Tencent

៤. Sergey Brin ៖ បរិច្ចាគ ៤,៦ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ៤៧,៥ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ២,២ ពាន់​លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ សហ​ស្ថាបនិក Google និង​ជា​ ប្រមុខ​នៃ Alphabet Inc,

៣. Carlos Slim ៖ បរិច្ចាគ ៦,០ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ៦៧,១ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ៤ ពាន់​លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ ម្ចាស់​ក្រុមហ៊ុន America Movil និង Grupo Carso

២. Michael Dell ៖ បរិច្ចាគ ៨,៩ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ២២,៧​ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ២,០២ ពាន់​លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ ប្រមុខ​ក្រុមប្រឹក្សា និង CEO នៃ Dell និង​ជា​ម្ចាស់ MSD Capital

១. Bill Gates ៖ បរិច្ចាគ ៤៥,៦ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន

ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ ២០១៨៖ ៩០ ពាន់​លាន​ដុល្លារ

ទ្រព្យ​ធន​ដែល​បាន​បរិច្ចាគ៖ ៤១ ពាន់​លាន​ដុល្លារ

មុខ​ដំណែង​ និង​ជំនួញ៖ សហ​ស្ថាបនិក Microsoft

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី