ឡៅ​ ស៊ីណាត ប្រាប់ស្ថានភាព ឡៅ ចិត្រា ដែល​គេ​ជិះ​មក​ប៉ះ​ដៃ​ចង្កូត​ម៉ូតូដួលម្សិលមិញ

  • 2019-02-04 08:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡៅ​ ស៊ីណាត​ ដែល​ជា​បង​ប្រុស​របស់​ ចិត្រា​ ថា​ប្អូន​របស់​ខ្លួន​មិន​មាន​របួស​អ្វី​ធ្ងន់ធ្ងរ​ឡើយ​ សម្រាក​៣-៤​ថ្ងៃ​ ជា​សះស្បើយ​វិញ​ហើយ​ អាច​ប្រកួត​បាន។​

កីឡាករ ឡៅ ចិត្រា​(ក្រហម)

ស៊ីណាត​ បាន​ឲ្យ​ដឹង​ថា​មុន​នេះ​ថា​ មាន​គេ​ជិះ​ជ្រែ​គេច​ឡាន​ ហើយ​ក៏​ជ្រុល​មក​ប៉ះ​ម៉ូតូ​ ចិត្រា​ កំពុង​ជិះ​លើ​ផ្លូវ​ហើយ​ដួល​តែ​ម្ដង​ទៅ​ ចំណែក​របួស​វិញ​ដាច់​រលាត់​បន្តិចបន្តួច​ប៉ុណ្ណោះ​ សម្រាប់​ប៉ុន្មាន​ថ្ងៃ​ទៅ​ជា​ពី​របួស​ និង​ចូល​ហាត់​ត្រៀម​ការ​ប្រកួត​បាន​ជា​ធម្មតា​វិញហើយ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ​ ចិត្រា​ ដួល​ម៉ូតូ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ ហើយ​មានរបួស​មិន​អាច​ឡើង​ប្រកួត​ក្នុង​កម្មវិធី​របស់​សង្វៀន​បាយ័ន​បាន​នោះ​ឡើយ​ ជំនួស​មក​វិញ​ដោយ​កីឡាករ​ ចាន់​ ស៊ីណាត។​ ប្អូន​ប្រុស​ ឡៅ​ ចន្រ្ទា​ រូប​នេះ​ក៏​នឹង​ត្រូវ​ចូល​ប្រកួត​នៅ​សង្វៀន​ One​ នា​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ឯ​ប្រទេស​ថៃ៕​

កីឡាករ ឡៅ ចិត្រា​(ក្រហម)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី