ធន់​ អៀងឡៃ​ សម្រេច​ចិត្ត​ឈប់​ពី​សន្តិសុខ​ មកចាប់​ប្រដាល់គឺ​ត្រឹមត្រូវ

  • 2019-02-04 02:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ធន់​ អៀងឡៃ​ ការ​សម្រេច​ចិត្ត​ឈប់​ពី​ការងារ​សន្តិសុខ​ ងាប់​មក​ចាប់​ប្រដាល់​វិញ​នេះ​គឺ​ត្រឹមត្រូវ​តែ​ម្ដង​ ព្រោះ​ប្រាក់​ចំណូល​ខុស​គ្នា​ឆ្ងាយ​ និង​ជា​អាជីព​ដែល​ខ្លួន​ស្រឡាញ់​ផង​ដែរ។​

ធន់ អៀងឡៃ(ខៀវ)

អៀងឡៃ​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​៣ថ្ងៃ​ឆ្នាំ​មុន​នេះ​ ធ្វើ​ជា​សន្តិសុខ​បាន​ប្រាក់ខែ​ត្រឹម​ ១២០​-១៤០​ដុល្លារ​ប៉ុណ្ណោះ​ ជីវភាព​លំបាក​មិន​ ព្រោះ​ចំណូល​បាន​បន្តិចបន្តួច​ ប៉ុន្តែ​បន្ទាប់​ពី​ចាប់​អាជីព​ថ្មី​នេះ​ហាក់​ប្រសើរ​ជាង​មុន​ឆ្ងាយ។​ អ្នក​ប្រដាល់​វ័យ​២២ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ ប្រាក់​ចំណូល​បាន​ពី​ប្រដាល់​ច្រើន​គួរសម​ ក្នុង​មួយ​ខែ​បើ​ឡើង​ប្រកួត​ ២-៣​ដង​ ឬ​បាន​វ៉ៃ​បរទេស​ខ្លះ​ទៀត​នោះ​ អាច​បាន​ថវិកា​ចន្លោះ​ ៣០០-៤០០​ដុល្លារ។​

កីឡាករ​ ធន់ អៀងឡៃ

រំលឹក​ដែរ​ថា​ ធន់​ អៀងឡៃ​ ជា​សិស្ស​គុន​នៅ​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ កូន​សិស្ស​លោ​គ្រូ​ ធន់​ សុភា​ បច្ចុប្បន្ន​នេះ​អ្នក​ប្រដាល់​រូប​នេះ​កំពុង​លេង​ពាន​រង្វាន់​ TV5​ ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី