សុខ​ សាវិន​ និង​ លី​ ភា​ បាត់​៣ពិន្ទុ​ដូច​គ្នា​ថ្ងៃ​បើក​ឆាក​ដំបូង​ពាន​​រង្វាន់​ នៅ​ CNC​

  • 2019-02-03 09:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ សុខ​ សាវិន​ និង​ជើង​ខ្លាំង​មក​ពី​បាត់ដំបង​ លី​ ភា​ របូត​៣ពិន្ទ​ដូច​គ្នា​នៃ​បើក​ឆាក​ពាន​រង្វាន់​ ISI រដូវ​ការ​ទី៤​ ទម្ងន់​៦០​គីឡូក្រាម​មុន​នេះ​នៅ​សង្វៀន​ CNC។​

សុខ សាវិន

គូ​របស់​ លីភា​ គឺ​មិន​សូវ​ជា​សម្រុក​គ្នា​ខ្លាំង​អ្វី​ប៉ុន្មាន​ទេ​ ពោល​វ៉ៃ​តាម​ដំណើរ​ និង​មាន​ការ​សន្ធាប់​ខ្លាំង​ដើម​ទឹក​៤-៥​ ប៉ុណ្ណោះ។​ ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​របស់​ជើង​ខ្លាំង​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​ ហាក់​ធ្វើ​មិន​បាន​ល្អ​នោះ​ឡើយ​ តាំង​ពី​ទឹក​ទី១​ ដល់​​ទឹក​ទី៣​ ការ​វ៉ៃ​ចេញ​ហាក់​មិន​មាន​កម្លាំង​អ្វី​សោះ​ ឬ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​ ទួនប៉េ​ ឈឺ​ចាប់​រួម​ទាំង​ស្រុក​កម្លាំង​ឡើយ។​

លី ភា

ចំណែក​ សុខ​ សាវិន​ ជា​មួយ​ថៃ​ Vithak Yayuth​ គឺ​ល្អ​មើល​ និង​តានតឹង​ខ្លាំង​ ពួកគេ​ទាំង​ពីរ​វ៉ៃ​គ្នា​មិន​ប្រណី​នោះ​ឡើយ​ ពោល​ចាប់​តាំង​ពី​ទឹក​ទី១​រហូត​ដល់​ចប់​ទឹក​៥។​ អ្នក​ទាំង​ពីរ​ចេញ​ស្នៀត​ខ្លាំង​ៗ​ដូច​មិន​ថា​ការ​ទាត់​ជើង​ក្រោម​ កណ្ដាប់ដៃ​ និង​កែង​នោះ​ឡើយ​ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​ជ័យជម្នះ​បាន​ធ្លាក់​ទៅ​លើ​ជើង​ខ្លាំង​មក​ពី​ថៃ​ទទួល​បាន​៣ពិន្ទុ។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

តំណាង​ម្ចាស់​ឧបត្ថម្ភ​ ISI​ បាន​ឲ្យ​ដឹង​ក្នុង​កម្មវិធី​សន្និសីទ​បើក​រដូវ​ការ​ទី៤ ​ព្រឹក​មិញ​នេះ​ដែរ​ថា​ ក្រុមហ៊ុន​មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​បាន​បន្ត​ការ​សហការ​គ្នា​ក្នុង​ការ​ប្រកួត​រដូវ​ការ​ថ្មី​នេះ​ទៀត​ ជា​មួយ​ស្ថានីយ​ CNC​ ក៏​ដូច​ជា​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ។​ ការ​ប្រកួត​នេះ​មិន​ត្រឹម​តែ​ជួយ​ដល់​កីឡាករ​នោះ​ទេ​ គឺ​ជា​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​មាន​ការ​រីកចម្រើន​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ២០២៣​ ផង​ដែ។​ ទន្ទឹង​និង​នេះ​ដែរ​ លោក​ក៏​ក្រើន​រំលឹក​ដល់​កីឡាករ​ គ្រូ​បង្វឹក​ រួម​ទាំង​ប្រធាន​ក្លឹប​ទាំង​ត្រូវ​តែ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ បង្កើន​សមត្ថភាព​ដើម្បី​ប្រកួត​ឲ្យ​ល្អ​ និង​អស់​សមត្ថភាព​ក្នុង​កម្មវិធី​នេះ​ដែរ។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

រំលឹក​ដែរ​ថា​ លី​ ភា​ ចាញ់​ពិន្ទុ​ថៃ​ Tounpe​ ខណៈ​ សុខ​ សាវិន​ ចាញ់​ពិន្ទុ​ Vithak Yayuth​ នា​ប្រកួត​ដំបូង​ពានរង្វាន់​ ISI​ រដូវ​ការ​ទី៤​ ទម្ងន់​៦០​គីឡូក្រាម​នេះ។​ ថៃ​ទាំង​ពីរ​នាក់​នេះ​ទទួល​បាន​ម្នាក់ៗ​៣ពិន្ទុ​ រី​ឯ​កីឡាករ​កម្ពុជា​បាន​ម្នាក់ៗ​១ពិន្ទុ​ ចំណែក​សប្ដាហ៍​ក្រោយ​គឺ​ដល់​ពេល​ កីឡាករ​ សូត្រ​ ប៊ុនធី​ និង​ ឃឹម​ ប៉ូរា​ ឡើង​ប្រកួត​សប្ដាហ៍​ដំបូង​របស់​ពួក​គេ​ហើយ៕​

វីដេអូប្រកួត លី ភា៖

វីដេអូប្រកួត សុខ​ សាវិន​៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី