អ្នកសសេរកម្មវិធីម្នាក់រកឃើញកំហុសមួយក្នុងទូ ATM អាចឲ្យខ្លួនដកលុយបានជាង ១ លានដុល្លារផុយ
- 2019-02-06 03:22:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកសសេរកម្មវិធីម្នាក់រកឃើញកំហុសមួយក្នុងទូ ATM អាចឲ្យខ្លួនដកលុយបានជាង ១ លានដុល្លារផុយ
ចន្លោះមិនឃើញ
បើតាមសារព័ត៌មាន Southern China Morning និង Daily Economic News បានឲ្យដឹងថាបុគ្គលិកសរសេរកម្មវិធីឲ្យធនាគារម្នាក់ ដែលមិនពេញចិត្តនឹងធនាគារដែលខ្លួនធ្វើការនោះ បានព្យាយាមរកចន្លោះប្រហោងរបស់ក្រុមហ៊ុនខ្លួនរហូតបានសម្រេច ដែលអាចធ្វើឲ្យបុគ្គលិកដែលមានឈ្មោះថា Qin Qisheng អាចដកលុយតាម ATM ធនាគាររបស់ខ្លួនដែលមានឈ្មោះថា Huaxia បានដល់ទៅជាង ៧ លានយាន់ (ជាង ១ លានដុល្លារអាមេរិក) ដោយគ្មាននរណាដឹងតាមរយៈ Loopholes។
វិធីដែលអាចធ្វើឲ្យលោក Qin Qisheng ធ្វើរឿងនេះបាន គឺដោយសារតែប្រព័ន្ធកត់ត្រារបស់ធនាគារ Huaxia មិនបានកត់ត្រាត្រឹមត្រូវរាល់ការធ្វើប្រតិបត្តិការដកលុយពេលកណ្ដាលអធ្រាត្រឡើយ ដែលធ្វើឲ្យពេលអតិថិជនដកលុយបានហើយ ខាងធនាគារក៏មិនបានកាត់លុយពីគណនីរបស់អតិថិជនដែរ។ យ៉ាងណាមិញ ទោះបីជាមិនបានកាត់លុយអតិថិជនក៏ដោយចុះ ប៉ុន្តែប្រព័ន្ធធនាគារនោះ នឹងផ្ដល់សារពីភាពមិនប្រក្រតីនៃប្រតិបត្តិការទឹកប្រាក់ទៅខាងធនាគារវិញ ប៉ុន្តែលោក Qin Qisheng បានបញ្ចូលកូដទៅក្នុងប្រព័ន្ធធនាគារ ដើម្បីកុំឲ្យសារលោតចេញមក។
ដោយសារតែលុយដែលដកបានពីគណនីខ្លួនមិនត្រូវបានធនាគារកាត់នោះហើយ ទើបធ្វើឲ្យលោក Qin Qisheng អាចដកលុយបានជាង ១ លានដុល្លារចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៦ រហូតដល់ខែមករា ឆ្នាំ ២០១៨ ទើបគេចាប់បាន ដោយមានប្រតិបត្តិការដកលុយជាង ១ ៣៥៨ ដង។
ទោះបីជាលួចលុយធនាគារយ៉ាងនេះក៏ដោយ ក៏ខាងធនាគារនាពេលនេះចង់ដកពាក្យបណ្ដឹងវិញ ដោយសារខ្លួនស្ដាប់ការបកស្រាយរបស់លោក Qin Qisheng ថា លោកធ្វើនេះ ដើម្បីចង់តេស្តសាកល្បងប្រព័ន្ធសុវត្ថិភាពធនាគារ ហើយក៏មិនបានយកលុយនោះទៅចាយវាយដែរ ដោយលោកបានដាក់វានៅក្នុងគណនីដាច់ដោយឡែកមួយ គឺគណនីសម្រាប់លុយដែលលោកលួចបាន។ យ៉ាងណាមិញ ខាងតុលាការមិនព្រមលើកលែងទោសតាមការដក ពាក្យបណ្ដឹងនោះទេ ពោលគឺលោក Qin Qisheng អាចប្រឈមមុខនឹងការជាប់គុករយៈពេល ១០ ឆ្នាំកន្លះ បើសិនជាការប្ដឹងឧទ្ធរណ៍របស់លោកមិនបានសម្រេច។
ចុចអាន៖