មកស្គាល់តួស្រីស្អាតក្នុងរឿង «នោរ៉ា» កំពុងបញ្ជាំងនៅខ្មែរ ក្លាយជាតារាសម្តែងដោយរបៀបណា

  • 2019-02-07 09:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តថៃរឿង «នោរ៉ា» ដែលនិយាយពីការឆ្លងភពទៅកាន់អតីតកាលនៃសម័យកាលមួយ របស់ស្រីស្អាត នោរ៉ា ដែលសម្តែងដោយកញ្ញា Jade Angelina Froment។

កញ្ញា Jade Angelina Froment

កញ្ញាជាកូនកាត់ថៃ និង ហូឡង់ ដែលគ្រួសាររបស់កញ្ញាមានទំនាក់ទំនងយ៉ាងស្និតស្នាលជាមួយអ្នកដឹកនាំរឿង លោក Ekkachai Srivichai ដែលជាផលិតករល្បីឈ្នោះម្នាក់នៅប្រទេសថៃបច្ចុប្បន្ន។ ភាពយន្ត «នោរ៉ា» ជាស្នាដៃតែងនិពន្ធ ច្នៃប្រឌិត និងតាក់តែងថ្មីដោយផ្អែកលើរឿងព្រេង និងប្រវត្តិនៃល្ខោន «Manora» ដែលប្រវត្តិ និងជំនឿយ៉ាងមុតម៉ាំ។

ភាពខុសប្លែងនៃរឿងនេះ គឺ អ្នកដឹកនាំរឿង ជ្រើសរើសតួស្រីកូនកាត់ដែលមានការលំបាក់ក្នុងការបញ្ចេញសំឡេងជនជាតិដើមរបស់ថៃ ម្យ៉ាងវាមានលក្ខណៈធម្មជាតិ ដែលធ្វើឱ្យសាច់រឿងមានលក្ខណៈប្លែកពីបណ្តាលរឿងផ្សេងៗ ដែលធ្វើឱ្យ Jade Angelina Froment ទទួលបានឱកាសនេះ ព្រោះនាងមានគ្រប់យ៉ាងដូចនឹងតួអង្គរបស់ លោក Ekkachai Srivichai។

លោក Ekkachai Srivichai បន្តថា Jade Angelina Froment សាកសមឥខ្ចោះជាមួយតួ «នោរ៉ា» ទោះជានាងគ្មានបទពិសោធន៍សម្តែងពីមុខ។ លោក ថា ទោះជាមាននារីល្អជាង Jade និងមានបទពិសោធណ៍ជាងនាង ពិតមែន តែភាពធម្មជាតិ នៃចរិលក្ខណៈដូចតួ នោរ៉ា រកមិនបានដូច Jade ឡើយ។ ហេតុនេះហើយ ទើប តារាម៉ូដែល Jade មានឱកាសសម្តែងជាតួឯង នោរ៉ា ។

ទោះជាយ៉ាងណា Jade ក៏ត្រូវហាត់សមសម្តែងសំដែង និងរៀននិយាយថៃជាមួយម្តាយនាងរាប់ខែ មុនផ្តើមសម្តែងក្នុងរឿងមួយនេះ ហើយក៏ត្រូវរៀនហាត់ក្បាច់គុណ ពិសេសស្វែងយល់ពីសិល្បៈនៃការសម្តែងភាពយន្ត ដែលរូបនាងមិនធ្លាប់បានឆ្លងកាត់សោះពីមុន៕

ទស្សនា Trailer រឿង «នោរ៉ា» នៅទីនេះ៖

អត្ថបទ៖ Sunny