សុខ ស្រីលក្ខ័ណ៍ រៀបការថ្ងៃនេះហើយក្រោយ ស្វែងយល់ចិត្តគ្នាជិត១០ឆ្នាំ
- 2019-02-12 03:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ស្រីលក្ខ័ណ៍ រៀបការថ្ងៃនេះហើយក្រោយ ស្វែងយល់ចិត្តគ្នាជិត១០ឆ្នាំ
ចន្លោះមិនឃើញ
តារាចម្រៀង សុខ ស្រីលក្ខ័ណ៍ ដែលជាប្អូនស្រី សុខ សីឡាលីន បានសម្រេចចិត្តរៀបការជាមួយតន្ត្រីករល្បីឈ្មោះម្នាក់បន្ទាប់ពីស្វែងយល់ចិត្តជាងជិត១០ឆ្នាំ។
តាមការឲ្យដឹងពីកញ្ញា សុខ សីឡាលីន ដែលជាបងស្រី តាមទូរស័ព្ទមុននេះ ស្វាមីរបស់ នាងមានឈ្មោះថា លោក អ៊ុក រួន គឺជាក្រុមតន្ត្រីចចកសមុទ្រ ដោយពួកគេទាំងពីរបាន ស្គាល់គ្នាប្រមាណជា១០ឆ្នាំមកហើយ។
ពិធីកាត់ចំណងដៃរបស់តារាស្រីនាងនឹងធ្វើនៅវិមានពិភពថ្មីសែនសុខអាគារ B ល្ងាចនេះ ក្រោយវត្តមានភ្ញៀវកិត្តិយសប្រមាណជាង៥០តុ ក្នុងនោះមានអ្នកសិល្បៈមួយចំនួនធំ ត្បិតអីពួកគេទាំងពីរគឺសុទ្ធតែជាអ្នកសិល្បៈ ហើយមានទំនាក់ទំនងច្រើនជាមួយ អ្នកសិល្បៈដូចគ្នា។
ក្នុងនាមជាបងស្រី នៅពេលដែលឃើញប្អូន ចូលរោងការតាមប្រពៃណីបែបនេះ កញ្ញា សុខ សីឡាលីន បានសម្ដែងអារម្មណ៍សប្បាយចិត្តជាខ្លាំង ជាមួយគ្នានោះដែរ នាងសូមជូនពរប្អូនស្រី ស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួន រកស៊ីមាន ធ្វើកិច្ចការអ្វីមួយបានសម្រេចដូចបំណង៕