មន្ត្រីរាជការទាំងអស់ ទៅពេទ្យមើលជំងឺធ្ងន់ៗ២មុខនេះ លែងអស់លុយខ្លួនឯងហើយ
- 2019-02-12 07:26:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីរាជការទាំងអស់ ទៅពេទ្យមើលជំងឺធ្ងន់ៗ២មុខនេះ លែងអស់លុយខ្លួនឯងហើយ
ចន្លោះមិនឃើញ
ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩ នេះតទៅ មន្ត្រីរាជការទាំងអស់ដែលទៅព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម នៅតាមមន្ទីរពេទ្យដែលមានឡូហ្គោ (បសស) ពោលគឺមន្ទីរពេទ្យ (បសស) អាចយកវិក្កយបត្រថ្លៃចំណាយទៅការិយាល័យសំណងរបស់ (បសស) ដែលខាង (បសស) នឹងពិនិត្យលទ្ធភាពសងជូនវិញ។ នេះបើតាមការការបង្ហោះរបស់ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលលោកបានដឹងអំពីដំណឹងនេះ តាមរយៈសិក្ខាសាលារបស់ (បសស) ដែលធ្វើឡើងនៅទីស្ដីការក្រសួងព័ត៌មាន។
ដូច្នេះសូមមន្ត្រីរាជការទាំងឡាយ សូមជ្រាបពីដំណឹងនេះ ប្រសិនបើទៅមន្ទីរពេទ្យព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាម កុំភ្លេចរក្សាទុកវិក្កយបត្រឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានសំណងពីខាង បេឡាជាតិរបបសន្តិសុខសង្គម (បសស)៕