និយាយពីថាឡើងធូរទ្រូង...ចាប់ពីពេលនេះទៅចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី លែងរញ៉េរញ៉ៃហើយ

  • 2019-02-13 02:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ចាប់​ពី​ពេល​នេះ​ទៅ​នឹង​ធ្វើ​ការ​រៀប​ចំ​ការឺឡា​ចិញ្ចើម​ផ្លូវ​ឲ្យ​បាន​ស្អាត មាន​របៀប​រៀប​រយ​ និង​មាន​សោភណភាព​ឡើង​វិញ។ ការ​រៀប​ចំ​ឡើង​វិញ​នេះ ព្រោះ​កន្លង​មក​បង​ប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន បាន​យក​ចិញ្ចើម​ផ្លូវ​នៃ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​នេះ ធ្វើ​ជា​កន្លែង​លក់​ដូរ និង​ពលរដ្ឋ​ខ្លះ​ទៀត​បាន​ធ្វើ​ចរាចរណ៍​នៅ​លើ​ខឿន​ចិញ្ចើម​ផ្លូវ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត បាត់បង់​សម្រស់ សោភណភាព។

មិន​តែ​ប៉ុណ្ណោះ មាន​ប្រជាពលរដ្ឋ​ខ្លះ​ទៀត បាន​ធ្វើ​ការ​ជួស​ជុល​ការឺឡា​ចិញ្ចើម​ផ្លូវ​នេះ​ដោយ​ខ្លួន​ឯង ដោយ​មិន​មាន​បទដ្ឋាន​បច្ចេកទេស​ត្រឹម​ត្រូវ មិន​មាន​ភាព​ស្មើ​គ្នា ខ្លះ​ខ្ពស់ ខ្លះ​ទាប។ នៅ​ក្នុង​នោះ​រដ្ឋបាល​រាជធានីភ្នំពេញ បាន​ឲ្យ​ម្ចាស់​អាជីវកម្ម អ្នក​ដែល​លក់​ដូរ​លើ​ចិញ្ចើម​ផ្លូវ​ទាំង​អស់ ត្រូវ​រុះរើ​ចេញ​ដើម្បី​ធ្វើ​ការ​រៀប​ចំ​ឲ្យ​ស្រស់​ស្អាត​ដូច​ដើម​វិញ។

ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ ២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​រៀប​ចំ​ការឺឡា​ចិញ្ចើម​ផ្លូវ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ចាប់​ពី​មហាវិថី​ព្រះនរោត្ដម រហូត​ដល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ សកម្មភាព​រៀប​ចំ​ឡើង​វិញ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ ព្រោះ​កន្លង​មក​ផ្លូវ​មួយ​ខ្សែ​នេះ​ពិត​ជា​គ្មាន​សណ្ដាប់​ធ្នាប់ និង​បង្ក​ការ​កកស្ទះ​ជា​ខ្លាំង៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម