សាឡាត់ ស្រីឡាង ប្តឹងទារ១០ម៉ឺនដុល្លារ និងឲ្យអតីតភរិយាផលិតកម្ម LDសុំទោសជាសាធារណៈ

  • 2019-02-14 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ស្រ្តី​មាន​ Account Facebook ​ឈ្មោះ Panhchaka June ​បង្ហោះ​ជេរ​ ​ថា​ តារា​សម្ដែង ​សាឡាត់ ស្រី​ឡាង ​មាន​ស្នេហា​លួច​លាក់​នឹង​លោក លៀក លីដា ​​ដែល​ជា​ប្តី​របស់​ខ្លួន ពេល​នេះ​តារា​សម្តែង​រូប​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង ​និង​ទារ​សង​ជំ​ងឺ​ចិត្ត​ពី​ស្រ្តី​រូប​នេះ ​ចំនួន​១០​ម៉ឺន​ដុល្លារ។

កញ្ញា សាឡាត់ ស្រី​ឡាង​ បាន​សរសេរ​ថា ៖ "តាម​ពិត​បើ​តាម​ចរិត​របស់​ខ្ញុំ គឺ​ខ្ញុំ​ត្រូវ​តប​ត​តាំង​ពី​ដំបូង​ម្ល៉េះ។ តែ​ក្រោយ​ពី​ពិភាក្សា​គ្នា​ជាមួយ​បង​គឹម​សួរ ធ្វើ​ឲ្យ​ខ្ញុំ​គិត​យល់​ថា ការ​តប​ត​មិន​មែន​ជា​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​ទេ ដោយ​សារ​តែ​អ្នក​ដែល​ចូល​រួម​វិភាគ​និង​កាត់​ក្ដី​ទាំង​នោះ​មិន​មែន​ជា​តុលាការ​ដ៏​សុ​ក្រឹត​នោះ​ទេ តែ​វា​ប្រៀប​ដូច​ជា​យក​កេរ្តិ៍ខ្មាស់​របស់​ខ្លួន​ឯង​មក​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​ដើម្បី​ឲ្យ​ប្រជាជន​បាន​ឃើញ​តែ​ប៉ុណ្ណោះ។ ដូច​នេះ​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ផ្នែក​ច្បាប់​ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​សម្រាប់​ពួក​យើង។ ខ្ញុំ​នឹង​ពិចារណា​ដក​ពាក្យ​បណ្ដឹង​នេះ​វិញ​នៅ​ពេល​ដែល​បង​ឈប់​បន្ត​បំភ្លៃ​បរិហារ​កេរ្តិ៍​ខ្ញុំ​ដោយ​មិន​មាន​ភស្តុតាង​ជាក់​លាក់​បែប​នេះ​ទៀត។ នេះ​មិន​មែន​ជា​ការ​ព្រមាន​ទេ តែ​វា​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​រក​ផ្លូវ​ចេញ​មួយ​ដ៏​សន្តិវិធី។ ភ្លើង​កំពុង​តែ​ឆាប​ឆេះ សូម​ឈប់​បន្ត​ចាក់​សាំង​លើ​ភ្លើង​ទៀត​ទៅ ។សូម​ឈប់​បន្ត​រំខាន​ជីវិត​រស់​នៅ និង​ជីវិត​សិល្ប​របស់​ខ្ញុំ​ត​ទៀត​ទៅ"។

លើស​​ពី​នេះ ​កញ្ញា សាឡាត់ ​ស្រី​ឡាង ​ទាម​ទារ​ឲ្យ​ស្រ្តី​ដដែល​ខាង​លើ​ លុប​រាល់​ការ​ផុស​ទាំង​ឡាយ​ណា​ដែល​បាន​ប៉ះ​ពាល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ស្រី​ឡាង ព្រម​ទាំង​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ផង​ដែរ៕

អត្ថបទ៖ លឹម សុនា