U-17 ភ្នំពេញ​ក្រោន​លើក​ពាន​លីក​យុវជន​ ឯ​​ U-15ត្រៀម​​​លើក​ពាន​​ទៀត​

  • 2014-11-17 17:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់​ទាត់​លីក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ (U-17) បាន​បញ្ចប់​​​កាល​ពី​ម្សិល​មិញ​នេះ​​ ដោយ​យុវជន​ភ្នំពេញ​ក្រោន​បាន​លត់​យុវជន​អាកាសចរណ៍​ស៊ីវិល​ ១៦-០​ ដើម្បី​លើក​ពាន​លីក​យុវជន​នេះ​ពីរ​ឆ្នាំ​ជាប់​គ្នា។

 

ម្ចាស់​ជើង​ឯក​ចាស់​នេះ​ធ្វើ​បាន​យ៉ាង​ល្អ​ ដោយ​ឆ្លង​កាត់​៦​ប្រកួត​កន្លង​មក​ក្រុម​នេះ​ទទួល​បាន​ជ័យ​ជម្នះ​ទាំង​៦​ប្រកួត​មាន​១៨​ពិន្ទុ​ពេញ​​ ហើយ​ស៊ុត​បញ្ចូល​ទី​ដៃ​គូ​បាន​​៧៤​គ្រាប់​ និង​របូត​ទៅ​វិញ​តែ​២​គ្រាប់​ប៉ុណ្ណោះ។ យុវជន​ចម្ការ​កៅស៊ូ​បឹង​កេត​ទទួល​បាន​លេខ​ពីរ​ ដោយ​៦​ប្រកួត​ឈ្នះ​៣​ ស្មើ​១​ និង​ចាញ់​២ រីឯ​យុវជន​អាកាស​ចរណ៍​ស៊ីវិល​លេខ​៣​ ក្រោយ​​៦​ប្រកួត​ឈ្នះ​២​ ស្មើ​១​ និង​ចាញ់​៣។ ក្រុម​បាត​តារាង​បង​ប្អូន​មិន​ដែល​ស្គាល់​រស​ជាតិ​ឈ្នះ​សោះ​ឡើយ​ ហើយ​ត្រូវ​គេ​បំប៉ោង​សំណាញ់​ទី​ចំនួន​៩៨​គ្រាប់​ និង​តដៃ​គេ​បាន​ត្រឹម​តែ​៤​គ្រាប់​ប៉ុណ្ណោះ។

 

 U17 PPC

ងាក​ទៅ​មើល​លីក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​វិញ​ ក៏​ជិត​នឹង​បញ្ចប់​ហើយ​ដែរ​ ដោយ​នៅ​តែ​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​បិទ​បញ្ចប់​ការ​ប្រកួត​​ ខណៈ​ដែល​យុវជន​ភ្នំពេញ​ក្រោន​ក៏​នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​ឈ្នះ​ទាំង​៧​ប្រកួត​​ជាប់​គ្នា​ ហើយ​ក៏​ធានា​បាន​តំណែង​ជើង​ឯក​រួច​ជា​ស្រេច​ហើយ​ដែរ​ បើ​ទោះ​បី​ជា​នៅ​សល់​មួយ​ប្រកួត​ទៀត​​ជាមួយ​ក្រុម​សាលា​បាល់​ទាត់​ជាតិ​ក្ដី។ យុវជន​ក្រោន​នៅ​ពេល​នេះ​មាន​២១​ពិន្ទុ​ លើស​ដៃ​គូ​ប្រជែង​អាកាសចរណ៍​ស៊ីវិល​៣​ពិន្ទុ​ និង​សាលា​បាល់​ទាត់​ជាតិ​៥​ពិន្ទុ​ ដូច្នេះ​លទ្ធផល​នៅ​ប្រកួត​ចុង​ក្រោយ​យ៉ាងណា​ U15 ភ្នំពេញ​ក្រោន​ នៅ​តែ​អាច​លើក​ពាន​បាន​ដដែល​ ពីព្រោះ​គេ​គិត​រូប​មន្ត​ Head to Head។

U15 PPC

អត្ថបទ៖​ អៀង សូទ្រី

អត្ថបទថ្មី