ជើងឯក​៤សម័យមណ្ឌល​កំពង់ចាម​ Inter KPC អាច​ការពារ​តំណែង​បាន​ទេ​ឆ្នាំ​នេះ?

  • 2019-02-15 09:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​ពាន​រង្វាន់​ Tiger Street Football Festival 2019​ មណ្ឌល​ទី៧​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម​ បាន​ចាប់​គូ​រួចរាល់​ហើយ​នៅ​រសៀល​ថ្ងៃ​ទី១៥​ ខែ​កុម្ភៈ​នេះ​ ដែល​មាន​៧៦​ក្រុម​ត្រូវ​ប្រកួត​ប្រជែង​គ្នា។​

ទិដ្ឋភាពសន្និសីទរសៀលនេះ​

ប្រធាន​ក្រុម​ Inter KPC​ ជើង​ឯក​មណ្ឌល​កំពង់ចាម​ឆ្នាំ​២០១៨​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​មិន​សូវ​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​ការពារ​តំណែង​នេះ​បាន​ឬ​អត់​ទេ ​ព្រោះ​កីឡាករ​ភាគ​ច្រើន​គឺ​មាន​​អាយុ​ច្រើន​ទៅ​ហើយ។​ ក្ដី​កង្វល់​របស់​ប្រធាន​ក្រុម​រូប​នេះ​ គឺ​ខ្លាច​ចាស់​រឿង​កម្លាំង​តែ​ម្ដង​ កីឡាករ​របស់​ខ្លួន​ភាគ​ច្រើន​អាយុ​ក្បែរ​៣០​ឆ្នាំ​ និង​៣០​ជាង​ក៏​មាន​ដែរ​ ខណៈ​ក្រុម​ផ្សេងៗ​មាន​សុទ្ធតែ​ក្មេងៗ​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ប្ដេជ្ញា​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ រក្សា​មុខមាត់​ក្រុម។​

ទិដ្ឋភាពសន្និសីទរសៀលនេះ​

ការ​ប្រកួត​នេះ​ជម្រុះ​ពាន​រង្វាន់​ខាង​លើ​នេះ​ នឹង​ប្រកួត​រយៈពេល​២​ថ្ងៃ​ចាប់​ពី​ព្រឹក​ម៉ោង​៨​ស្អែក​នេះ​ហើយ​នៅ​សួនច្បារ​ជាប់​មាត់​ទន្លេ​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម​តែ​ម្ដង។​ មណ្ឌល​ទី៧​នេះ​មាន​៧៦​ក្រុម​ប្រកួត​ប្រជែង​គ្នា​ ហើយ​កំណត់​យក​តែ​៧ក្រុម​ប៉ុណ្ណោះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី១៦-១៧​ ខែ​មីនា​ ២០១៩។​

ទិដ្ឋភាពសន្និសីទរសៀលនេះ​

កម្មវិធី​ប្រគំ​តន្ត្រី​នៅ​កំពង់ចាម

យប់​ទី១ ​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ៖​ មាន​តារា​ចម្រៀង​ដូច​ជា​ អ្នក​នាង​ ពេជ្រ​ សោភា​ លោក​ ឆន​ សុវណ្ណរាជ​ លោក​ នី​កូ​ លោក​ ថែល​ ថៃ ​កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ និង​ DJ Maili។​

យប់​ទី២ ​ថ្ងៃ​ទី១៧​ ខែ​កុម្ភៈ​៖ ​កញ្ញា​ ឱក​ សុគន្ធកញ្ញា​ លោក​ ណុប​ បាយ៉ារិទ្ធ ​កញ្ញា​ ទេប​ បូព្រឹក្ស លោក​ ដួង​ វីរៈសិដ្ឋ​ ​កញ្ញា​ ម៉ង់​ ចាន់កញ្ញា​ និង​ DJ Maili​ ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​រស្មី​ហង្សមាស​ផង​ដែរ។​

ប្រាក់​រង្វាន់​មណ្ឌល​កំពង់ចាម៖​

ក្រុម​លេខ១​ ទទួល​បាន​ ១ ៥០០​ដុល្លារ​

ក្រុម​លេខ២​ ទទួល​បាន​ ១ ០០០​ដុល្លារ​

ក្រុម​លេខ៣​ ទទួល​បាន​ ៥០០​ដុល្លារ​

ក្រុម​លេខ៤​ ទទួល​បាន​ ២០០​ដុល្លារ​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក ​

ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក ​

ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កំពង់ចាម​នេះ​ទៅ​គឺ៖

មណ្ឌល​ ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

មណ្ឌល​ រាជ​ធានី​ភ្នំពេញ៖ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ នួន ស៊ីណា​