បទពិសោធន៍ ទស្សនារឿង Alita ក្នុងរោងភាពយន្ត IMAX Cambodia

  • 2019-02-18 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃភាពយន្តលំដាប់កំពូលរបស់ លោក James Cameron (ផលិតកររឿង Titanic និង Avatar) និងលោក Jon Landau ព្រមទាំងអ្នកដឹកនាំរឿង លោក Robert Rodriguez រឿង Alita Battle Angel កំពុងបញ្ជាំងក្នុងប្រទេសកម្ពុជាហើយ ពិសេសមាននៅក្នុងរោងភាពយន្ត IMAX Cambodia ដែលមានតែមួយគត់។

រូបភាពក្រៅឆាក ផលិតករ James Cameron និងលោក Jon Landau អ្នកដឹកនាំរឿង លោក Robert Rodriguez និងតួសម្តែង

ភាពយន្ត Alita Battle Angel ជារឿង Manga ដែលមានការគាំទ្រច្រើនបំផុតនៅប្រទេសជប៉ុន ដែល Creator មានឈ្នោះថា លោក Yukito Kishiro កាលពី ៣០ឆ្នាំមុន ហើយត្រៀមរៀបចំជាសាច់រឿង​ជាង ១០ ឆ្នាំទៀតដោយផលិតករ James Cameron និង Jon Landau ផលិតដោយ 2oth century fox production។

Alita Battle Angel ស្ថិតក្នុងលំដាប់ភាពយន្តកំពូលប្រើបច្ចេកវិទ្យា CGI សម្ដែងជាមួយមនុស្សផ្ទាល់ ដែលធ្វើឱ្យភាពយន្តនេះមានភាពលេចធ្លោក ទាក់ទាញខ្លាំង ដូចរូបភាពពិត។ សាច់រឿង របស់ Alita Battle Angel បង្ហាញពីគម្រោងនៃសកលលោកឆ្នាំ ២៥០០ ដោយមានឧប្បត្តិវហេតមួយបន្សល់ទុក មនុស្សយន្តដែលមានបច្ចេកវិទ្យាចុងក្រោយកាលពីជាង ៣០០ ឆ្នាំមុន ឆ្នាំ ២៥០០ ហើយមនុស្សយន្តនោះគឺ Alita ។

អាថកំបាំងជាច្រើននឹងបង្ហាញ​ក្នុងដំណើរជីវិតរបស់ មនុស្សពាក់កណ្តាលគ្រឿងម៉ាស៊ីន Alita ជាមួយសង្គ្រាមមួយដែលជាបេសកម្មរបស់នាង។ ភាពយន្ត Alita Battle Angel នឹងនាំប្រិយមិត្តមកដល់ពិភពលោកថ្មីមួយ​ទៀត មិនខុសពីរឿង Avatar ប៉ុន្មាននោះទេ ដែលកាន់តែពិសេសនោះភាពយន្តនេះ បានថតជាមួយប្រភេទកាំមេរ៉ា IMAX ដែលបង្ហាញផ្ទៃសាច់រឿងកាន់ជក់ចិត្ត ពេញភ្នែក លើសពីប្រភេទកុនទូទៅ។

រឿងថ្មីរបស់ លោក James Cameron (ផលិតកររឿង Titanic និង Avatar) និងលោក Jon Landau មួយនេះ កំពុងកើបលុយមកវិញក្នុងខែ កុម្ភៈនេះ ដែលនៅប្រទេសកម្ពុជា យើងអាចរកម៉ោងទស្សនាបាននៅបណ្តាលរោងភាពយន្តទំនើប ពិសេសទស្សនាជាមួយរោងភាពយន្ត IMAX Cambodia៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម