ថ្ងៃ​ប្រកួត​មក​ដល់ Firmino ស្រាប់​តែ​​ឆ្លង​ជំងឺ អាច​មិន​បាន​លេង​ប៉ះ Bayern

  • 2019-02-19 06:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool កំពុង​តែ​មាន​ក្ដី​បារម្ភ​ក្នុង​ការ​​របស់​ពួក​គេ​នៅ Champions League រាត្រី​នេះ​ម៉ោង​៣​ទៀបភ្លឺ​ជាមួយ Bayern Munich បន្ទាប់​ពី​ Roberto Firmino ខកខាន​មិន​បាន​ហ្វឹកហាត់​ដោយ​សារ​ឆ្លង​ជំងឺ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ត្រូវ​បង្ខំ​ចិត្ត​សម្រាក​នៅ​ម៉ោង​ហ្វឹកហាត់​​កាល​ពី​ថ្ងៃ​ច័ន្ទ ពេល​​ដែល​លោក Jurgen Klopp រៀបចំ​ក្រុម​ដើម្បី​លេង​ជើង​ទី​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ។ គ្រូពេទ្យ​របស់​ក្លឹប​នឹង​ធ្វើ​ការ​វាយ​តម្លៃ​​សុខភាព​របស់ Firmino នៅ​ថ្ងៃ​នេះ មុន​ពេល​សម្រេច​ចិត្ត​ត្រូវ​ដក​គេ​ចេញ​ពី​បញ្ជី​កីឡាករ​ឬ​យ៉ាង​ណា។

Klopp ក៏​នៅ​សល់​ខ្សែ​ប្រយុទ្ធ Daniel Sturridge ទុក​ត្រៀម​ជំនួស។ ប្រសិន Firmino មិន​បាន​លេង​មែន វា​នឹង​ក្លាយ​ជា​ការ​ព្រួយបារម្ភ​ខ្លាំង​សម្រាប់ Klopp ព្រោះ​​ក្រុម​ត្រូវ​អវត្តមាន​ខ្សែ​ការពារ​សំខាន់​២​រូប Dejan Lovren និង Virgil Van Dijk​ រួច​ទៅ​ហើយ។

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ